នៅថ្ងៃទី២១ខែធ្នូ នាយកដ្ឋាន ជំរឿនសហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យថ្មីដែលបង្ហាញថាចំនួនប្រជាជនអាមេរិកបានកើនឡើងតែ 0.1% នៅក្នុងរយៈពេល១ឆ្នាំកន្លងមក ដែលជាសញ្ញានៃអត្រាកំណើនយឺតបំផុតចាប់តាំងពីពេលដែលប្រទេសនេះត្រូវបានបង្កើតឡើង។
នៅក្នុងសេចក្តីប្រកាស នាយកដ្ឋានជំរឿនប្រជាជនអាមេរិក បានប្រកាសថា ល្បឿននៃកំណើនប្រជាពលរដ្ឋបានថយចុះខ្លាំងបំផុតមិនធ្លាប់មាន ចំណែកចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ ដោយសារតែ កូវីដ១៩ ។ ចំនួនប្រជាជនអាមេរិកើនឡើងតែ ៣៩២.៦៦៥ ក្នុងរយៈពេល១ឆ្នាំ ក្លាយជាឆ្នាំដំបូង ចាប់តាំងពី ឆ្នាំ១៩៣៧ មកដែលមានកំណើនពលរដ្ឋក្រោម១លាននាក់។
យោងតាមអ្នកជំនាញផ្នែកប្រជាសាស្រ្ត លោកស្រី Kristie Wilder នៅក្នុងផ្នែកពលរដ្ឋនៃការិយាល័យជំរឿនបានឲ្យដឹងថា កំណើនប្រជាជននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ធ្វើឲ្យកំណើនទារកកើនមកតិចបំផុត ។ ទាំងនោះហើយទើប បណ្តាលឱ្យមានការថយចុះជាប្រវត្តិសាស្ត្រនៃកំណើនពលរដ្ឋអាមេរិក។ ចំណុចដែលចាប់អារម្មបំផុត គឺមាន ៣៣រដ្ឋនៅអាមេរិក មានពលរដ្ឋកើនឡើងក្នុងរយៈពេលពីឆ្នាំ២០២០ដល់ឆ្នាំ២០២១ ។ ចំណែក១៧រដ្ឋផ្សេងទៀតគឺមានពលរដ្ឋថយចុះ ដោយក្នុងនោះមាន ១១រដ្ឋ មានចំនួនប្រជានជនថយចុះជាង១ម៉ឺននាក់៕ ដោយ៖សាធី
ចំនួនប្រជាជនអាមេរិកបានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19។ រូបភាព៖Reuters