តារាចម្រៀង នៅ ស៊ីនឿន ចូលរោងការនឹងអាណិកជនខ្មែរនៅអាមេរិកថ្ងៃនេះនៅសណ្ឋាគារលំដាប់ផ្កាយ៥

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីភ្ជាប់ពាក្យអស់រយៈពេល៣ឆ្នាំពេលនេះតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក នៅ ស៊ីនឿនបានចូលរោងការជាមួយអ្នកនាងសោម ដូមូនិច ដែលជាអាណិកជនខ្មែរ មកពីអាមេរិក។កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ ២០២១នេះ ដែលទាំងកម្មវិធីតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងកម្មវិធីជប់លៀងធំត្រូវបានរៀបចំនៅសណ្ឋាគាផ្កាយប្រាំសូហ្វីតែលក្រុងភ្នំពេញ ។
កម្មវិធីមង្គលសិរីសួស្តីកាលព្រឹកមិញនេះគេសង្កេតឃើញមានវត្តមានមន្ត្រីជាន់ខ្ពស់ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្អូនស្រីបង្កើតសម្តេចតេជោហ៊ុន សែនគឺលោកជំទាវ ហ៊ុន ស៊ីណាត អ្នកជំនួញល្បីឈ្មោះ សិល្បករលំដាប់ជួរមុខ និងសាច់ញាតិជាច្រើនចូលរួមផងដែរ។
ពិធីមង្គលការនេះបានធ្វើឡើងក្រោយពីនៅ ស៊ីនឿន បានភ្ជាប់ពាក្យជាមួយនាងសោម ដូមូនិច កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ហើយអ្នកទាំង២គ្រោងរៀបការជាមួយគ្នាកាលពីឆ្នាំមុន តែត្រូវពន្យាពេលរហូតមកដល់ពេលនេះដោយសារតែកូវីដ។ភ្ញៀវខាងនៅ ស៊ីនឿន ភាគច្រើនជាតារាសិល្បករ ខណៈដែលភ្ញៀវខាងភរិយារបស់លោកមានតែសាច់ញាត្តិជិតដិតបំផុតរបស់នាងមកពីអាមេរិកប៉ុណ្ណោះ។កម្មវិធីមង្គលការទាំងមូលរបស់អ្នកចម្រៀងហង្សមាសរូបនេះត្រូវបានគេប្រមាណថានឹងចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារឯណ្ណោះ ។ លោក នៅ ស៊ីនឿន ធ្លាប់ប្រាប់ថាក្រោយរៀបការរួចលោកនៅតែបន្ដអាជីពសិល្បៈដដែល តែមិនទាន់ច្បាស់រឿងចេញទៅរស់នៅអាមេរិកតាមប្រពន្ធឬបន្ដនៅស្រុកខ្មែរនោះទេដោយថាមិនទាន់គិតដល់។យ៉ាងណាបច្ចុប្បន្នស៊ីនឿន និងភរិយាបានទិញផ្ទះនៅក្រុងភ្នំពេញតាំងពីមុនរៀបការម្លេះ ខណៈដែលនាងដូមូនិច ក៍នៅខ្មែរច្រើនជាងអាមេរិកផងដែរ ហេតុនេះហើយស៊ីនឿន និងប្រពន្ធអាចនឹងចេញចូលពីខ្មែរទៅអាមេរិកដូចអតីតតារាមួយចំនួនដែលយកប្រពន្ធនៅស្រុកគេដែរនោះជាមិនខានឡើយ។ការរៀបការប្រពន្ធរបស់លោកស៊ីនឿន នៅពេលនេះ ស្របពេលដែលអតីតគូស្នេហ៍លោកអ្នកនាងសុផា លីនដា មានស្វាមីថ្មីជាបុរសអាណិកជនខ្មែរមកពីអាមេរិកនិងមានកូន១រួចទៅហើយ។
នៅរសៀលថ្ងៃនេះផងដែរនឹងមានវត្តមានសិល្បករសិល្បការិនីជាច្រើនរូបនឹងចូលរួមក្នុងពិធីមង្គលការធំដុំមួយនេះក្រោយពីពិធីជួបជុំជប់លៀងសម្រាប់អ្នកសិល្បៈទ្រង់ទ្រាយបែបនេះខកខានរៀបចំឡើងជាយូរមកហើយនោះ៕


អត្ថបទ៖ វីរសិទ្ធិ
រូបភាព៖ ហ្វេសប៊ុក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print