ធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងសមុទ្រ រដ្ឋមន្ត្រីមិនស្លាប់ហើយហែលទឹក១២ម៉ោងមកឆ្នេរវិញ

ចែករំលែក៖

លោក Serge Gelle រដ្ឋមន្ត្រី ប៉ូលិសនៃប្រទេសម៉ាដាហ្គាស្ការ (Madagascar) នៅថ្ងៃទី ២១ខែធ្នូ បានហែលទឹកចូលមកដល់ឆ្នេរសមុទ្រ ក្រោយមានសំណាងរួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងសមុទ្រ។ តាមសារព័ត៌មាន Staitstimes បានផ្សាយថា ឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រី Gelle និងមនុស្ស៣នាក់ ផ្សេងទៀតបានជួបគ្រោះថ្នាក់នៅតំបន់សមុទ្រ Madagascar នៅថ្ងៃទី២០ខែធ្នូ ។ ក្នុងពេលនោះ លោក Gelle កំពុងតែធ្វើដំណើរទៅត្រួតពិនិត្យទីតាំងលិចទូកនៅតំបន់សមុទ្រប្រទេសនេះ។ រដ្ឋមន្ត្រី Gelle និងប៉ូលិសមួយរូបទៀតមានសំណាងបានរួចផុតពីសេចក្តីស្លាប់ក្នុងគ្រោះថ្នាក់នោះ ហើយព្យាយាមហែលឆ្លងមកច្រាំងវិញក្នុងរយៈពេលដល់ទៅ១២ម៉ោង។ នៅព្រឹកថ្ងៃទី ២១ខែធ្នូ លោកបានហែលចូលមកដល់ឆ្នេរសមុទ្រស្ថិតនៅក្នុងស្រុក Mahambo ។ មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់នេះគេមិនទាន់ដឹងនៅឡើយទេ ហើយកម្លាំងជួយសង្គ្រោះបានខិតខំស្វែងរកអ្នកបាត់ខ្លួនពីរនាក់ទៀត។ រដ្ឋមន្ត្រី Gelle អាយុ៥៧ឆ្នាំបានលើកឡើងថា «ប្រហែលជាខ្ញុំអាយុមិនទាន់អស់។ នៅពេលនោះខ្ញុំពិតជារងាខ្លាំងណាស់ ប៉ុន្តែមិនមានរងរបួសនោះឡើយ»។ កាលពីថ្ងៃទី២០ខែធ្នូ កប៉ាល់ឈើមួយគ្រឿងដឹកអ្នកដំណើរខុសច្បាប់បានលិចនៅតំបន់សមុទ្រ Madagascar ដោយនៅលើនាវាមានមនុស្ស១៣០នាក់ ក្នុងនោះមានមនុស្ស៦៤នាក់ស្លាប់ មានកុមារ៥នាក់៕ ដោយសាធី

រូបថត៖Twitter.

...

រូបថត៖Straitstimes.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print