ផ្ទះ០១ខ្នងក្លាយជាចំណី អគ្គិភ័យតែសំណាងមិនរាលដាលដល់ផ្ទះអ្នកជិតខាង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យ ឆាបឆេះសល់តែគ្រោងឆ្អឹងនៅវេលាម៉ោង ១១ និង១៣នាទីព្រឹក ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២១ នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះ ស្ទើរទាំងស្រុងនោះ ទំហំ  ៧ម៉ែត្រគុណ ៧ម៉ែត្រ សាងសង់ពីឈើលើថ្មក្រោម មានម្ចាស់ឈ្មោះ ជា ឡា ភេទស្រីអាយុ៥៧ឆ្នាំ រស់នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការបញ្ជាក់ថា៖បន្ទាប់ពីទទួលបានព័ត៌មាន លោកបានចាត់តាំងកម្លាំងនគរបាលបង្ការពន្លត់អគ្គីភ័យ យករថយន្តពន្លត់អគ្គីភ័យ០១គ្រឿងរបស់អធិការដ្ឋាននគរបាលក្រុង ចុះជួយអន្ត​រា   គមន៍ពន្លត់ ដោយសហការជាមួយកម្លាំងនគរបាលមូលដ្ឋាននិងប្រជាពលរដ្ឋ ដោយប្រើប្រាសទឹក អស់ចំនួន០២រថន្ត ទើបគ្រប់គ្រងស្ថានភាពបាន នៅវេលាម៉ោង១២និង២០នាទី ថ្ងៃត្រង់ នៃថ្ងៃដដែល និងបានទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅផ្ទះអ្នកជិតខាង។ចំពោះមូលហេតុបង្កឲ្យមានអគ្គីភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ឆាបឆេះទូដាក់សម្លៀកបំពាក់ ខណៈពេលម្ចាស់ផ្ទះនៅម្នាក់ឯងកំពុងជំរះស្មៅខាងមុខផ្ទះ ដោយពុំដឹងថាក្នុងផ្ទះទុស្សេខ្សែភ្លើង លុះភ្លើងឆាបឆេះពេញក្រមុំទើបដឹង។
លោកវរសេនីយ៍ឯកសៅ សារឿន បានបញ្ជាក់ទៀតថា៖ សម្ភារៈដែលខូចខាត មាន៖ប្រាក់ចំនួន១៣,០០០បាត – ឯកសារសៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ -ទូរខោអាវចំនួន ០៣ -គ្រែដេកចំនួន០២ -ពូកដេកចំនួន០២ -ទូទឹកកក០១ -សម្លៀកបំពាក់និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print