ភ្នំពេញ៖ បន្ទាប់ពីទប់ស្កាត់បាននូវបញ្ហាជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញការអនុវត្ត យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា ២០២១-២០២៥ ដើម្បីជំនួសឱ្យការ រំពឹងលើតែលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់ការនាំចេញ។
យោងតាមក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១-២០២៣ រាជរដ្ឋាភិបាលកម្ពុជាមានជំនឿថា ក្នុងពេលដែលកម្ពុជាចាកចេញពីប្រទេសដែលមានការ អភិវឌ្ឍតិចតួចនាពេលខាងមុខ ប្រព័ន្ធអនុគ្រោះ ពាណិជ្ជកម្មអាចនឹងត្រូវបាត់បង់បណ្តើរៗ ដែលជាហេតុ នឹងបង្កផលប៉ះពាល់ដល់វិស័យកាត់ដេរ និងផលិត សម្លៀកបំពាក់របស់កម្ពុជាបន្ថែមពីលើការអូសបន្លាយនៃ ជំងឺកូវីដ-១៩ដែលកំពុងតែបង្កផលប៉ះពាល់ស្រាប់។ រដ្ឋាភិបាលបានបញ្ជាក់បន្ថែមថាប្រឈមទៅនឹងបញ្ហាទាំង នេះកម្ពុជាត្រូវគិតគូរ និងដោះស្រាយ ហើយត្រៀមខ្លួន ចាប់យកកាលានុវត្តភាពដើម្បីលើកកម្ពស់ការអភិវឌ្ឍ វិស័យនេះឱ្យកាន់តែរឹងមាំនិងមានភាពធន់ខ្ពស់។ សង្ឃឹមថា, ប្រជាពលរដ្ឋមានការងារធ្វើច្រើន តាមរយៈក្រុមហ៊ុនវិនិយោគទុនលើវិស័យកាត់ដេរ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក។
សូមបញ្ជាក់ថា, ក្នុងក្របខណ្ឌយុទ្ធសាស្ត្រនោះបានលើកឡើងថា៖ «រាជ រដ្ឋាភិបាលនឹងជំរុញការអនុវត្ត យុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥ ដែលមានចក្ខុវិស័យក្នុងការអភិវឌ្ឍ វិស័យនេះឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃ ខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែង ខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច» ។
បច្ចុប្បន្នកម្ពុជាកំពុងតែរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ កាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥។
តាមរយៈការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជា ជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមាន លទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុង ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, សោកស្តាយដោយសារវិបត្តិកូវីដ-១៩ កើតឡើង កុំអីសម្តេចប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិអោយលឿនបំផុត៕
ដោយ : សិលា