ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋទាក់ទងទៅនឹងការជួបជុំផឹកសុីចាក់ធុងបាសបង្កសម្លេងរំខានដល់ជិតខាង កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានចុះដល់ទីតាំងភ្លាមៗ ដោយបានបញ្ឈប់សកម្មភាពផឹកសុីនេះ។
ប្រភពដដែលបន្តថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ក៏ធ្វេីការណែនាំអប់រំ មិនឱ្យមានសកម្មភាពជួបជុំផឹកសុីចាក់ធុងបាស ដែលបង្កសម្លេងរំខានដល់អ្នកជិតខាងទៀតឡេីយ។
ជាមួយគ្នានេះ ស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា៖ ភ្លៀងមិនមែនជាឧបសគ្គចំពោះកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ក្នុងការចេញល្បាតដេីម្បីរក្សាការពារ សន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕
ដោយ៖សហការី