តើអ្នកដឹងទេគំនូសសញ្ញាលេីទ្រូងផ្លូវនេះ មានន័យយ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ​៖​ គំនូសសញ្ញាព្រួញទៅមុខត្រង់ និងបត់ស្ដាំ៖ គំនូសសញ្ញាពណ៌ស ទៅមុខត្រង់ និងបត់ស្ដាំ ប្រើសម្រាប់អោយអ្នកបើកបរដឹងថានៅត្រង់ផ្លូវប្រសព្វខាងមុខគន្លងផ្លូវនេះសំរាប់ធ្វើចរាចរណ៍ទៅមុខត្រង់ និងបត់ស្ដាំតែប៉ុណ្ណោះ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃសុក្រ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​។

ទន្ទឹមនឹងនេះ​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print