លោក ឃឹម ស៊ុនសូដា នាំយកអំណោយដ៏ថ្លៃថ្លាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដេីម្បីចែកជូនប្រជាពលរដ្ឋលោកតា​ លោកយាយ​ ចាស់​ ជរា​ដែលមានជីវភាពខ្វះខាត​ ក្នុងរដូវត្រជាក់​ធ្លាក់ខ្យល់រំហេីយ​ ចំនួន១១០គ្រួសារ

ចែករំលែក៖

ភ្នំពេញ ; អនុវត្តន៍តាមផែនការណែនាំជាប់ជាប្រចាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តអនុវត្តន៍អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នៅព្រឹកថ្ងៃអាទិត្យ ៧រោច​ ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១​ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយ លោក​ ស្វាយ​ ធួន​ តំណាងក្រុមប្រឹក្សាខណ្ឌ រួមជាលោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាល និងមន្ត្រីសាលាខណ្ឌសហការជាមួយសង្កាត់ បាននាំយកអំណោយដ៏ថ្លៃថ្លាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដដែលបានផ្តល់ជូនតាមរយៈលោក ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ដេីម្បីចែកជូនប្រជាពលរដ្ឋលោកតា​ លោកយាយ​ ចាស់​ ជរា​ដែលមានជីវភាពខ្វះខាត​ ក្នុងរដូវត្រជាក់​ធ្លាក់ខ្យល់រំហេីយ​ ចំនួន១១០គ្រួសារ ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ឪឡោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖
-អង្ករ ២៥ គីឡូក្រាម
-ត្រីខកំប៉ុង១យួរ
-ទឹកត្រី១យួរ
-ភួយចំនួន១

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលបានជម្រាបជូនដល់ប្រជាពលរដ្ឋ​ លោកតា​ លោកយាយ​ ត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ”៣កុំ ៣ការពារ”របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ម៉្យាងទៀត លោកក៏បានជំរុញដល់មន្ត្រី​ និងសមត្ថកិច្ចមូលដ្ឋានឲ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ​ ឃុំ​ សង្កាត់​មានសុវត្ថិភាព​ របស់រាជរដ្ឋាភិបាល​ ឲ្យបានល្អប្រសើរ​ ដេីម្បីផ្តល់នូវសុខសុវត្ថិភាព​ ភាពសុខដុម​ និងទំនុកចិត្តប្រកបដោយភាពកក់ក្តៅ​ ចំពោះរាជរដ្ឋាភិបាលកម្ពុជា​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print