ខឹងឪពុកស្ដីអោយកុំអោយសេពគ្រឿងញៀនទាញដុំថ្មរវាយក្បាលបណ្ដាលអោយស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាកូនប្រុសចិត្តឃោឃៅម្នាក់បន្ទាប់ពីបានប្រើហឹង្សាបានយកដុំថ្មវាយក្បាលឪពុកបង្កើតបណ្ដាលអោយស្លាប់គួរអោយសង្វេគខណះគ្រាន់តែស្ដីបន្ទោសកុំអោយប្រើប្រាស់ថ្នាំញៀន។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៧នាទីព្រលប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១នៅត្រង់ចំណុចភូមិអង្អសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះប្រាក់ ចិត្ត អាយុ៣០ឆ្នាំមុខរបរកសិកររស់នៅ

ភូមិអង្អសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ។

ចំណែកឪពុករងគ្រោះមានឈ្មោះឈ្មោះប្រាក់ ទិត អាយុ ៥៤ ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ ដោយរងរបួសត្រូវចំក្បាលជាច្រើដុំថ្មបណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ ។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុលឹសម្លេងឪពុកនិងកូនមានជម្លោះពាក្យសំដីយ៉ាងខ្លាំងដោយឃើញកូនសេពគ្រឿងញៀនទើបស្ដីបន្ទោសធ្វើអោយជនសង្ស័យខឹងក៏ស្ទុះទាញបានដុំថ្មរមកវាយត្រូវចំក្បាលជាច្រើដុំថ្មបណ្ដាលអោយស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសាកសួររីឯសពឪពុកសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print