ភ្នំពេញ : នៅរាត្រី ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ទៅទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
កម្ពុជាគឺជាប្រទេសដែលរកបានវ៉ាក់សាំងបានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការ ទិញជំនួយពីប្រទេសជាមិត្តនិងមជ្ឈមណ្ឌលកូវ៉ាក់នោះមកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០ លានដូស»។
ភាពជោគជ័យរបស់កម្ពុជាលើការរកបានវ៉ាក់សាំងនិងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ ១០០ ភាគរយលឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍និងប្រទេសជាច្រើនបង្ហាញនូវការស្ញប់ស្ញែងនិងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យនិងការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយកំពុងបើកប្រទេសជាតិឡើងវិញគ្រប់វិស័យផងដែរ។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) នៅម៉ោង៨:០០យប់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
ដោយ : សុខ ខេមរា