ពលករខ្មែរ១០នាក់លួចឆ្លងដែននិងជនជាតិថៃឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា៥នាក់ត្រូវយោធាថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃ៖ កម្លាំងយោធាប្រាណអង្គភាពទី១២របស់ថៃឈរជើងតាមបន្ទាត់ព្រំដែនក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ជាប់ព្រំទល់ខេត្តបន្ទាយមានជ័យរបស់កម្ពុជា ខណៈចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១បានប្រទះឃើញពលរដ្ឋខ្មែរលួចឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ចំនួន១០នាក់ ក្នុងនោះមានប្រុស៦នាក់ និងស្រី៤នាក់ នៅបរិវេណភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។
សមត្ថកិច្ចការពារព្រំដែនបានប្រាប់ថាៈនៅពេលសមត្ថកិច្ចថៃសួរនាំពលរដ្ឋខ្មែរទាំង១០នាក់ខាងលើ ពួកគេបានប្រាប់ថា ធ្វើដំណើរមកពីខេត្តកំពង់ចាម និងខេត្តកំពង់ធំ ប្រទេសកម្ពុជា មានគោលបំណងធ្វើដំណើរទៅធ្វើការនៅក្នុងខេត្តប៉ាធំ ថានី និងខេត្តស្រះកែវរបស់ថៃ ទើបសមត្ថកិច្ចថៃឃាត់ខ្លួនយកទៅសួរនាំបន្ថែម និងបញ្ជូនទៅឱ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។
សមត្ថកិច្ចការពារព្រំដែនបន្តឱ្យដឹងទៀតថា នៅពេលជាមួយគ្នានេះដែរ កម្លាំងទាហានប្រាណទី១៣ ប្រចាំស្រុកអារញ្ញ កងកម្លាំងបូរផា បានចេញល្បាតឃ្លាំមើលនិងត្រួតពិនិត្យតំបន់ដែលទទួលខុសត្រូវ បានប្រទះឃើញបុរសជនជាតិថៃកំពុងលួចឆ្លងដែនតាមច្រករបៀង ធ្វើដំណើរចូលទឹកដីកម្ពុជាចំនួន៥នាក់នៅបរិវេណភូមិខ្លងលឹក ឃុំ/ស្រុកអារញ្ញ ខេត្តស្រះកែវ។ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគេបានឱ្យដឹងថា ពួកគេទាំង៥នាក់ ធ្វើដំណើរមកពីទីក្រុងបាងកក មានបំណងធ្វើដំណើរទៅធ្វើការនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យរបស់កម្ពុជា ទើបសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនទៅឱ្យសមត្ថកិច្ចស្រុកខ្លងលឹកដើម្បីចាត់ការតាមច្បាប់បន្ត៕

...

ដោយ៖   វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print