រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រឡង បាក់ឌុបឆ្នាំនេះដំណើរការទៅដោយរលូន ដោយ សារ សិស្សានុសិស្ស បេក្ខភាព របស់យើងបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ រួច ហើយដែរ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដំណើរការ នៃការប្រឡងបាក់ឌុបឆ្នាំនេះបានដំណើរការទៅដោយរលូនគ្មានអ្វីជាឧបសគ្គឡើយ ។ នេះគឺដោយសារយើង បានចាក់វ៉ាក់សាំង ការពារជំងឺកូវិដ-១៩រួចហើយដែរ អាចអោយដំណើរការ នៃការប្រឡងបាក់ឌុបឆ្នាំនេះទទួលបាននូវភាពរលូននិងជោគជ័យបើទោះបី ជំងឺកូវីដ-១៩នៅតែបន្តការរីករាលដាលយ៉ាងណាក្តី ។
នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខណៈ លោកអមដំណើរដោយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះបើកវិញ្ញាសារប្រឡងបាក់ ឌុបនេះនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន បានលើកឡើងថា៖ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងជម្ងឺកូវីដ-១៩បានល្អប្រសើរ ដោយសារតែប្រជាពលរដ្ឋទាំងអស់ត្រូវបានចាក់វ៉ាក់សាំងប្រមាណជា៩០ភាគរយ ហើយក្នុងចំនួននេះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សស្ទើរតែ១០០ភាគរយហើយដែរ ដែល បានចាក់បាក់សាំងការពារជំងឺកូវីដ-១៩ ។ កត្តាទាំងនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជារបស់យើងដំណើរការទៅដោយប្រក្រតីមិនមានអ្វីដែលជាការរាំងស្ទះនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏យើងនៅតែតម្រូវឲ្យអនុវត្ត នូវវិធានរបស់ក្រសួងសុខាភិបាលពិសេសគឺការអនុវត្ត៣កុំនិង៣ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន បានបន្តទៀតថា អ្វីដែរមិនមានហានិភ័យនោះគឺយើងមានខ្សែក្រវ៉ាត់ការពារគ្រប់គ្រាន់ ក្នុងនោះខ្សែក្រវ៉ាត់ទី មួយគឺយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្ទើតែ ១០០% ខ្សែក្រវ៉ាត់ទី២ យើងបន្តពាក់ម៉ាសគ្រប់គ្នានិងគ្រប់ពេលនិងទី៣ យើងបានលាងដៃជាមួយសាប៊ូ អាកុល ជែលជាប់ជាប្រចាំ ។ ខ្សែក្រវាត់ទាំងទី៣ គឺជាយ័ន្តការពារជំងឺកូវីដ-១៩យ៉ាងល្អប្រសើរបំផុត។
លោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នៃការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០៣៩៧ នាក់មាន មណ្ឌលសំណេរចំនួនសរុប២០៤ មណ្ឌល ត្រូវជា ៤៦១៦ បន្ទប់។ ក្នុងចំនួននេះ មានបេក្ខជន២រូប មានផ្ទុកជំងឺកូវីដ-១៩ នៅ
ក្នុងនោះ មានម្នាក់ផ្ទុកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ពួកគាត់ជាកីឡាករ ការ៉ាត់តេដូមកពីប្រទេស កាហ្សាស្ថាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីពួកគាត់ទាំងពីរនាក់ នៅតែទទួលបានការប្រលងបាក់ឌុបនេះផងដែរ ។ តែយើងបាន ដាក់ពួកគាត់អោយនៅដាច់ដោយឡែកពីគេឯង គឺអោយពួកគាត់ប្រឡងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៃ មជ្ឈ មណ្ឌលព្យាបាលជំងឺរបេង ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងកាលពីពេលថ្មីៗ នេះហើយថា សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន ២៨ មណ្ឌលមាន ៨៤០បន្ទប់និងមានបេក្ខជនប្រលងចំនួន ២០៧៥៤ នាក់ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print