រដ្ឋសភាបន្តសម័យប្រជុំនៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ÷សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិ ការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយនៅក្នុងនោះអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន បី រួមមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម

២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print