ហេង ពិទូ ប្រកាសដោយចំហរឿងបែកស្នេហ៍ជាមួយនាងហ្វីយ៉ាតា ព្រោះរឿងក្បត់គ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា លោក ហេង ពិទូ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងក្រោយពីលោកបានប្រកាសចំៗឥតលាក់លៀមជាសាធារណៈថាចំណងស្នេហ៍រវាងរូបលោក នឹងតារាសម្តែងសិចស៊ី អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានដើរដល់ផ្លូវទាល់ហើយ។ តារាម្រៀងរូបនេះបានលើកឡើងថា ដោយសារតែអំពើផិតក្បត់គ្នា គឺលោកបានសារភាពថាលោកជាអ្នកក្បត់ហ្វីយ៉ាតាមានអ្នកថ្មី។
ចំណងស្នេហារវាងតារាចម្រៀង ហេង ពិទូ នឹងអតីតហ្វ្រេសស៊ីហ្គើល អ្នកនាង ហ្វីយ៉ាតា បានកើតមានឡើងជាច្រើនខែកន្លងមកហើយ គឺចាប់តាំងពីអ្នកទាំងពីរបានលេចមុខក្នុងស្នាដៃសិល្បៈមួយចំនួនរួមគ្នា និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
ការប្រកាសដោយបើកចំហ និងសារភាពកំហុសដោយខ្លួនឯងនេះបានបង្កើតឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រ ពិសេសពីក្រុមអ្នកតាមដានចំណងស្នេហារវាងអ្នកទាំងពីរដែលទើបតែលេចចេញក្នុងរយៈពេលចុងក្រោយនេះ ពិសេសក្រោយពីពួកគេបានលេចវត្តមានសម្តែងរួមគ្នាក្នុងស្នាដៃមួយចំនួនជាបន្តបន្ទាប់ដែលច្រៀងដោយតារាចម្រៀងល្បីឈ្មោះលោក ហេង ពិទូនោះតែម្តង។តារាចម្រៀងរូបនេះបានលើកឡើងចំៗឥតលាក់លៀមថា “ជម្រាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនិង Fiyata បានបែកគ្នាហើយ កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៌ ហើយសូមទោសសម្រាប់កំហុសដ៏ធ្ងន់មួយនេះ ហើយក៏សូមទោស Fiyataផងដែរនូវកំហុសមួយនេះ និងអរគុណសម្រាប់ការលើកលែង ពីថ្ងៃនេះទៅខ្ញុំនិងគាត់ មិនមានអីពាក់ព័ន្ធគ្នាទៀតទេ”។ សារនេះបានធ្វើឱ្យមានការចែករំលែក និងថ្លែងពាក្យមិនគួរឱ្យជឿពីសំណាក់អ្នកគាំទ្រ ដែលអ្នកខ្លះលើកឡើងថា ជាការលលេង ឬ Prank ទៅកាន់អ្នកគាំទ្រតែប៉ុណ្ណោះ ហើយអ្នកខ្លះបានទាំងសំណូមពរឱ្យបញ្ចេញបទចម្រៀងថ្មីទាក់ទងនឹងរឿងបែកបាក់នេះថែមទៀតផង។ អ្នកខ្លះទៀតលើកឡើងថា អាចជាអត្ថន័យនៃបទចម្រៀងណាមួយក៏ថាបាន ហើយអ្នកខ្លះថាជាការលេងសើច ដែលត្រូវមកប្រកាសបែកគ្នាក្នុងថ្ងៃបុណ្យណូអែល ដែលគូស្នេហ៍ជាច្រើនផ្អែមល្ហែមទៅវិញ ខណៈដែលតារាសម្តែងស្រីថៃ នារីសុជាតាហៅហ្វីយ៉ាតានៅមិនទាន់បញ្ចេញសំណេរអ្វីចំៗជុំវិញដំណឹងចែកផ្លូវគ្នាដើរនេះ។គេនៅបន្តរង់ចាំតាមដានទៀតថា តើរឿងនេះនឹងបន្តទៅជាយ៉ាងណានោះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print