លោក ហ៊ុន ម៉ាណែត : អបអរសាទរ ខួប៩ឆ្នាំនៃការបង្កេីតសមាគមTYDA

ចែករំលែក៖

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អនាគត នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន័ថា,
សូមអរគុណដល់សមាជិកសមាជិការទាំងអស់គ្នាដែលបានខិតខំស្ម័គ្រចិត្តប្រឹងប្រែងជួយដល់ប្រជាពលរដ្ធខ្មែរ រាប់មុឺននាក់ក្នុងរយះពេល៩ឆ្នាំនេះជាមួយសមាគម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា, សូមអរគុណផងដែរចំពោះសប្បុរសជន និងដៃគូទាំងអស់ដែលបានចូលរួមជួយគាំទ្រដល់សមាគម។

TYDA នឹងបន្តសកម្មភាពក្នុងការជួយដល់ប្រជាជនខ្មែរក្នុងស្មារតីស្ម័គ្រចិត្ត និងសាមគ្គីគ្នាយ៉ាងមុតមាំ។
ដោយឡែកលោកស្រីបណ្ឌិត ពេជ្រ ច័ន្ទមុនី បានថ្លែងថា, អបអរសាទរ ខួប៩ឆ្នាំនៃការបង្កេីតសមាគមTYDA ។

អរគុណដល់សមាជិកសមាជិការទាំងអស់គ្នាដែលបានខិតខំស្ម័គ្រចិត្តប្រឹងប្រែងជួយដល់ជីវិតប្រជាពលរដ្ធ អ្នកជំងឺរាប់មុឺននាក់ក្នុងរយះពេល៩ឆ្នាំនេះ។ អរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជួយដល់អាយុជីវិតអ្នកជំងឺតាមរយះសមាគមTYDA។
TYDA នៅតែបន្តសកម្មភាព បន្តដំណេីរជួយដល់ប្រជាជន អ្នកជំងឺដែលគ្មានលទ្ធភាព៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print