បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តលឿនទាំងបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្តស៊េរីទំនើបបើកឆ្លងផ្លូវនឹងបុកម៉ូតូ២គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ÷ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តលឿនទាំងបំពាន ភ្លើងស្តុប ជ្រុលទៅបុករថយន្តស៊េរីទំនើប កំពុងបើកឆ្លងផ្លូវ រួចរេចង្កូតទៅបុកម៉ូតូ២គ្រឿងទៀត រងការខូចខាតសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីម៉ោង ១០និង៥០នាទីយប់ថ្ងៃចន្ទ ទី ២៧ ខែធ្នូឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកtoyota fortuner ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BI-9092 បើកបរតាមបណ្ដោយផ្លូវ ២១៤ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុបានបើកឆ្លងភ្លើងស្តុកខៀវ បើកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក Ford Ranger ពណ៌សពាក់ស្លាកលេខលេខ ភ្នំពេញ 2BI-8603 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន បើកទាំងបំពានភ្លើងស្តុប បានជ្រុលទៅបុករថយន្តម៉ាកtoyota fortuner ពីចំហៀងឆ្វេង
ក្រោយ រងការខូចខាត ហើយរថយន្តបន្តទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតផងដែរតែមិនមានអ្នករងរបួសធ្ងន់ ភ្លាមៗអ្នកបើករថយន្តបង្ក បានព្យាយាមដើររត់គេច តែត្រូវសមត្ថកិច្ចតាមឃាត់បាន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា តែនិយាយមិនត្រូវទើបសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែង យករថយន្តពីរគ្រឿង និងម៉ូតូ ២ គ្រឿងទៀត ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print