មន្រ្តីជំនាញ ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ និងដកហូតទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៥០គីឡូក្រាម

ចែករំលែក៖

ខេត្ត​តាកែវ​​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់​ មន្ត្រីជំនាញ​ តែងតែ​ចុះ ត្រួតពិនិត្យ​នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់​ នៅទីតាំងលក់ដូរ​នានា​ តាមបណ្ដារាជធានី​ ខេត្ត​ ក្រុង​។

ជាក់ស្ដែង​មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តតាកែវ​ បានចុះត្រួតពិនិត្យទំនិញនៅលើបណ្ដាទីផ្សារ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងគោលបំណងស្វែករកនូវទំនិញមិនមានភាពអនុលោម និងទប់សា្កត់អំពើមិនសុចរិតនៅលើទីផ្សារ ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងក្រុងដូនកែវ នៃខេត្តតាកែវ។

យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតនូវទំនិញមិនមានភាពអនុលោមចំនួន ៥១គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍ផងដែរ។

សូមជម្រាបដែរថា​ កន្លងមក​ មន្រ្តីជំនាញក៏បានបន្ត និងបញ្ចប់ការផ្សព្វផ្សាយនូវផលប៉ះពាល់នៃសារធាតុ អាសបេស្ដុសនៅរាជធានីភ្នំពេញ​ តាមបណ្ដាហាងលក់គ្រឿងសំណង់ និងស្រង់យកគំរូមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ផ្ទាល់ផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print