ពលរដ្ឋជាង៧០នាក់លើបដា តវ៉ាមុខសាលាដំបូងខេត្តរតនគិរី ទាមទារដោះលែងអ្នកភូមិម្នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋ ៧០នាក់មកពីភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្ត នារសៀលថ្ងៃទី២១​ ខែកក្កដាឆ្នាំ២០១៥នេះ ដើម្បីសុំឲ្យតុលាការដោះលែងបុរសម្នាក់ឲ្យមានសេរីភាពឡើងវិញ ខណះដែលសមត្តកិច្ចបានចាប់បញ្ជូនបុរសនោះមកតុលាការដោយចោទប្រកាន់ពីបទប្រើអំពើហិង្សារដោយចេតនា ប្រព្រឹត្តកាលពីឆ្នាំ២០១២កន្លងទៅនេះ។
កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៥ សាលាដំបូខេត្តរតនគិរី បានចេញដិការបង្គាប់ឲ្យសមត្តកិច្ចចាប់ខ្លួនបុរសម្នាក់ឈ្មោះ សៃរ៉េតអាយុ៤៧ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិថ្មី ឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរី មុខរបរកសិករបញ្ជូនទៅដាក់ពន្ធនាគារភ្នំស្វាយ ។

ការចាប់ខ្លួនបុរសម្នាក់នេះដែរធ្វើឲ្យប្រជាពលរដ្ឋរស់នៅភូមិជាមួយគ្នា លើកគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តដើម្បីសុំឲ្យដោះលែងបុរសម្នាក់នេះវិញ ដោយពួកគាត់លើកឡើងថាបុរសរូបនេះគ្មានជាប់ពាក់ព័ន្ធជាមួយអំពើហឹង្សាក្នុងពិធីមង្គលការនោះឡើយ។

ទិដ្ឋភាពនោះដែរគេសង្គេតឃើញប្រជាពលរដ្ឋទាំងនោះបានលើកបដាដោយសរសេរថា យើងខ្ងុំសុំតវ៉ារហូតដល់មានដំណោះស្រាយ។
លោកណាប៊ុនវ៉ៃ ជាប្រធានភូមិថ្មី នឹងជាតំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ហេតុតែពួកគាត់នាំគ្នាមកនេះ ក្នុងបំណងធ្វើជាសាក្សីនឹងតវ៉ាសុំឲ្យតុលាការមានដំណោះស្រាយណាមួយចំពោះឈ្មោះសៃរ៉េត។

ពួកគាត់បានធានាអះអាងថាឈ្មោះនេះពុំបានបង្កអំពើហឹង្សារក្នុងពិធីមង្គលការដូចការចោទប្រកាន់នោះទេ។ម្យ៉ាងវិញទៀតឈ្មោះសៃរ៉េតនេះជាមនុស្សល្អ នៅក្នុងភូមិ ស្លូតបូតមិនដែលមានទំនាស់ជាមួយប្រជាពលរដ្ឋនៅក្នុងភូមិម្តងណាទេ។
ជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋនេះដែរលោកសួសឡា ប្រធានសាលាដំបូងខេត្តរតនគិរី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះលែងគក ជាអ្នកបណ្តឹងមានសាក្សីគ្រប់គ្រាន់ ហើយជនដែលត្រូវចោទមានការគេចវេសពីការចូលបំភ្លឺ ទើបតុលាការសម្រេចបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន បើក្រុមអ្នកតវ៉ាមានសាក្សីគ្រប់គ្រាន់នោះទើបតុកាការមា​នដំណោះស្រាយសារជាថ្មី។ សាវុទ្ធ

20150722-110811.jpg

20150722-110822.jpg

...

20150722-110827.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print