ទំនិញដែលមិនមានភាពអនុលោមប្រមាណជិត ៤០តោនត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តព្រះសីហនុធ្វើការកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ​ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១​ បានធ្វើការកម្ទេចចោលនូវទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៧តោន និង៥០០គីឡូក្រាមស្ថិតនៅទីលានចាក់សំរាម។ គួរបញ្ជាក់ថា​ ទំនិញទាំងអស់អស់ត្រូវបានមន្រ្តីជំនាញដកហូតបាននៅលើទីផ្សារ ឃ្លាំងស្ដុក និងចែកចាយទំនិញផ្សេងៗកន្លងមក។

ជាមួយគ្នានេះ​ មន្រ្តីជំនាញ ក.ប.ប. នៃនាយកដ្ឋានកិច្ចការហាឡាល​ ​នាថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ និងវាយតម្លៃផលិតផលហាឡាលកម្ពុជាជូនក្រុមហ៊ុនចំនួន៣​ ។

ក្នុង​ប្រតិបត្តិការ​ចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជាជូនដល់ក្រុមហ៊ុន សហគ្រាសផលិតផល និងសិប្បកម្មចំនួន ៣គឺ៖
*១/ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូអិលធីឌី
*២/ ក្រុមហ៊ុនកម្ពុជា ហ្វូត ខបភើរេសិន (៨សាខាទូទាំងរាជធានីភ្នំពេញ)
*៣/ សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអុីវ Lotus Food
ការចុះត្រួតពិនិត្យនេះគឺដើម្បីឆ្លើយតបទៅនឹងការដាក់ពាក្យស្នេីសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជាពីសំណាក់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំង ៣ខាងលើផងដែរ។

ដោយ​ឡែក​ នៅថ្ងៃដដែល​នេះ​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ធំ​ បានបន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងក្នុងចំណោមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ ៧ទីតាំងត្រូវបានត្រួតពិនិត្យ។ ជាក់ស្ដែង​ម្ចាស់ទីតាំងទាំង ២នេះ​ ត្រូវបានមន្រ្តីជំនាញពិន័យអន្តរការណ៍ទៅតាមនីតិវិធីស្របតាមច្បាប់ដែលបានចែងផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print