ភ្នំពេញ៖ ក្រសួងសាធារណការសម្រេចពន្យាពេលដំណើរ ការសាកល្បងនូវកាមេរ៉ាចាប់ល្បឿនពីកំណាត់ផ្លូវ ជាតិលេខ៣ ចាប់ពី(ចោមចៅ) ដល់ទីរួមខេត្តកំពតទៅ ពេលក្រោយ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការបញ្ជាក់ថាការពន្យាពេលនេះ ដោយសារការតភ្ជាប់ទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ របស់អគ្គស្នងការនគរបាលជាតិនៅមិនទាន់ចប់សព្វ គ្រប់។
កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងដែលដាក់នៅលើកំ ណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ត្រូវបានក្រសួង សាធារណរៀបចំដំឡើងចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមាន៤ទីតាំងចាប់ពីចោមចៅដល់ បែកគូស និង៦ទីតាំងចាប់ពីបែកគូសដល់ទីរួមខេត្ត កំពត។ តាមគម្រោងពីមុនការដំណើរការកាមេរ៉ ចាប់លឿននេះគ្រោងធ្វើនៅដើមខែមករា ឆ្នាំ២០២២៕
...
ដោយ៖ សិលា