ភ្នំពេញៈ យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន ១៥នាក់បានស្លាប់ និង ២២នាក់បានរងរបួស (របួសស្រាលចំនួន ៤នាក់ និងរបួសធ្ងន់ចំនួន ១៨នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលសារព័ត៌មានទទួលបាននៅរសៀសថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ជុំវិញព័ត៌មាននេះ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះលើផេកផ្លូវការរបស់លោក។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា, របាយការណ៍ដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ២០លើក គឺបានកើតមាននៅរាជធានីភ្នំពេញ ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តត្បូងឃ្មុំ។
ដើម្បីសុវត្ថិភាព ការពារអាយុជីវិតខ្លួនឯង ការពារជីវិតអ្នកដទៃ សូមបងប្អូនមេត្តាបើកបរ គោរពច្បាប់ចរាចរណ៍ យោគយល់ អាធ្យាស្រ័យគ្នា ប្រកាន់ស្តា និងពិនិត្យបច្ចេកទេសយានយន្ត ៕
ដោយ: សិលា