ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, មណ្ឌលកំណែទាំង១០ សមាជិកកំណែនៅតាមមណ្ឌលកំណែទាំង១០ កំពុងបំពេញភារកិច្ច ដោយគណៈកម្មការក្រុមមុខវិជ្ជាបន្តដំណើរការចុះអក្សរសម្ងាត់ គណៈកម្មការក្រុមការងារបែងចែកសន្លឹកកិច្ចការបន្តអនុវត្តបំពេញការងារ និងគណៈកម្មការក្រុមកំណែបានត្រៀមចាប់ផ្តើមកែសន្លឹកកិច្ចការ ដោយយកចិត្តទុកដាក់ប្រកបដោយទំនួលខុសត្រូវព្រមទាំងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗផងដែរ។
ក្រសួងអប់រំយុវជននិងកីឡា បានបន្តថា, ជាមួយគ្នានេះ នៅតាមប្រធានមណ្ឌលនីមួយៗក៏មានការប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ដើម្បីធានាបានគោលការណ៌ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ហើយជាពិសេសប្រធានមណ្ឌលកំណែបានណែនាំបន្ថែមប្រធានក្រុមត្រូវពិនិត្យប័ណ្ណពិនិត្យសុខភាពសមាជិក និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ បើសមាជិកកំណែណាមួយមិនបានពិនិត្យសុខភាពទេ សូមឲ្យគាត់ទៅពិនិត្យមុនចូលក្នុងមណ្ឌល៕