លោក ហ៊ុន ម៉ាណែត : ការបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ

ចែករំលែក៖

ភ្នំពេញ : លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា, ការបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ យើងគ្រាន់តែប្រកាសបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងកូវីដ-១៩ នៅតែជាកិច្ចការបន្តតទៅទៀត ព្រោះកិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ សូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃៗទៀត! យើងនៅតែអនុវត្តន៍ បីកុំ បីការពារបន្តទៀត។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អំពីវត្តមានមេរោគកូវីដ-១៩បម្លែងថ្មី ឈ្មោះថា( អាមីក្រុង) តើអ្នកវិទ្យាសាស្រ្តបានដឹងអំពីអ្វីខ្លះ ! ( អាមីក្រុង)មានការបម្លែងខ្លួនច្រើនជាងមុន ដែលធ្វើឱ្យវាមានលទ្ធភាពឆ្លងលឿន ជាង covid-19 ផ្សេងទៀត ។ ប៉ុន្តែវា៉ក់សាំងគ្រប់ប្រភេទដែល ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅតែមានប្រសិទ្ធភាព ការពារ បុគ្គលដែលមានការធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការសម្រាកពេទ្យឬស្លាប់ ហើយវិធានការ ៣ការពារ ៣កុំ នៅតែមានប្រសិទ្ធភាពការពារ ការចម្លងកូវីដ-19 បម្លែងថ្មីអូមីក្រុង ។ អ្នកវិទ្យាសាស្រ្តបាននឹងកំពុងតាមដាន ការវិវត្តន៍នៃមេរោគកូវីដ-១៩បម្លែងថ្មី ឈ្មោះថា( អាមីក្រុង)ជាប្រចាំ។ បុគ្គលគ្រប់រូបមិនត្រូវភ័យស្លន់ស្លោរដែលទេ ត្រូវប្រុងប្រយ័ត្នជានិច្ច ការផ្ទុះឡើងវិញ covid 19 អាចកើតមានគ្រប់ពេលវេលា ដែលអាចបង្កគ្រោះថ្នាក់ដល់សហគមន៍ ជាពិសេសបង្កដល់ការឈឺធ្ងន់និងស្លាប់ ដល់ជនងាយរងគ្រោះ ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង អ្នកមានជំងឺប្រចាំកាយ ជនចាស់ជរាជាដើម។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, សូមអនុវត្តន៍ ៣ ការពារ ៣កុំ ឲ្យបានហ្មត់ចត់និងត្រឹមត្រូវ នឹងត្រូវទទួលវ៉ាក់សាំងនៅពេលដល់វេន របស់អ្នក។ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ។
ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៩,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,១៤% ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print