លោក ជិន ប៊ុនធឿន : កូនចៅរបស់បងប្អូនប្រជាជនយេីង​ ពួកគេបាននិងកំពុងបន្តទទួលបានយ៉ាងពេញលេញនូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួមកិច្ចការសង្គម

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២២​ លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា, ៖​  ២ មករា ២០២២ កូនចៅរបស់បងប្អូនប្រជាជនយេីង​ ពួកគេបាននិងកំពុងបន្តទទួលបានយ៉ាងពេញលេញនូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួមកិច្ចការសង្គម។

លោកលើកឡើងថា, ក្រោយការដួលរលំរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើការកសាងឡើងវិញនូវ ប្រព័ន្ធគ្រប់គ្រងសង្គមនិងបង្កើតនូវប្រព័ន្ធថ្មីៗសម្រាប់ការពារ អប់រំ និងផ្តល់ការទំនុកបម្រុងដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ប្រទេសកម្ពុជា បានដើរលើដំណើរផ្លូវដ៏វែងឆ្ងាយចាប់ តាំងពីពេលនោះមក ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពជាច្រើន ក្នុងវិស័យអប់រំ​ កុមារកម្ពុជាបានចូលរៀនសូត្រក្នុងកំរិតអតិប្បរមារាប់ទាំងការអប់រំក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ​។ 

ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។​ របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលអោយប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។ 

លោកបន្តថា, សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ​ ។ 

អរគុណសន្តិភាព​ ! 

លោកសូមគោរអរគុណសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាបិតាសន្តិភាពនៅកម្ពុជា៕ 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print