លោក Xavi Hernandez អ្នកចាត់ការទូរទៅក្រុម Barcelona បានថ្លែងថាការប្រកួតជាមួយនឹងក្រុម Mallorca គួរតែត្រូវបានលើកពេលទៅថ្ងៃក្រោយទៀតដោយសារតែក្រុមរបស់គាត់មានរបួស រងពិន័យ និងវជ្ជមានកូវីដ១៩រហូតដល់១៨នាក់។
កីឡាករ១០នាក់របស់ក្រុមBarcelonaមានវិជ្ជមានកូវីដ១៩ ខណៈកីឡាករ Sergio Busquets រងពិន័យមិនឲ្យចូលរួមប្រកួត។ ចំណែកកីឡាករ Ansu Fati, Memphis Depay, Pedri, Sergi Roberto និងMartin Braithwaite កំពុងតែជាសះស្បើយពីរបួស។
Xavi បាននិយាយប្រាប់អ្នកសារព័ត៍មានថា “ពួកយើងនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាមដែលអាចធ្វើទៅបាន។ យើងនៅសល់កីឡាករតែបន្តិចបន្តួចប៉ុណ្ណោះ ហើយយើងត្រូវតែពឹងផ្អែកលើកីឡាករយុវជនច្រើន។ យើងបាត់បង់កីឡាកររហូតដល់ទៅ១៨នាក់ខ្ញុំយល់ថាការប្រកួទនេះគួរតែត្រូវលើកពេល។”
នៅពេលជាមួយគ្នានេះដែរ Xavi បានថ្លែងថាគាត់មិនទាន់ច្បាស់ថាតើកីឡាករខ្សែប្រយុទ្ធOusmane Dembele នឹងចុះកុងត្រាថ្មីជាមួយក្លិបBarcelona នោះទេ ខណៈដែលមានការចាប់អារម្មណ៏ខ្លាំងពីក្រុម Newcastle។
ប្រភពរូបៈ channelnewsasia