ឳពុកចុងយកកាំបិតផ្គាក់កាប់កូនចុង ដាច់ ក និងដាច់ដៃស្តាំ រួចផឹកថ្នាំពុល និងយកខ្សែមកចងកសំលាប់ខ្លួនតាមក្រោយ

ចែករំលែក៖

.កំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានស្លាប់យ៉ាងអណោចអធម្ម បន្ទាប់ឳពុកចុងបានយកកាំបិតផ្គាក់ កាប់ប្រហារទៅលើកូនចុងរបស់ខ្លួន រហូតដល់ដាច់ក្បាល និង ដាច់ដៃ រួចជនសង្ស័យបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ ។

ហេតុការណ៍នេះបានកើតឡើងកាលនៅចន្លោះម៉ោងប្រមាណ៦និង៣០នាទី និង ៧ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅភូមិ ធ្លក យល់ ឃុំ តាជេស ស្រុកកំពង់ ត្រឡាចខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ  ណាង ស្រីលាភ ភេទស្រី អាយុ ១៤ឆ្នាំ ចំណែកឳពុកដែលជាជនដៃដល់ មានឈ្មោះច្រឹង ផល្លី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានធ្វើអត្តឃាតសម្លាប់ខ្លួនកាប់ទៅលើកូនស្រីចុងរបស់ខ្លួន   

នៅពេលនេះ ចំណែកផ្ទះកន្លែងកើតហេតុសមត្ថកិច្ចកំពុងតែព័ទ្ធខ្សែ ធ្វើការស្រាវជ្រាវ ករណីឃាតកម្មនេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីរឿងហេតុពិតប្រាកដនៃករណីនេះនៅឡើយទេ ដោយសារពេលនេះ សមត្ថកិច្ចកំពុងប្រមូលវត្ថុតាង ដើម្បីរកមូលហេតុពិតប្រាកដនៃករណីឃាតកម្មនេះ ។ 

អធិការនគបាលស្រុកកំពង់ត្រឡាចបានប្រាប់ឱ្យដឹងទៀតថាករណីខាងលើនេះសមត្ថកិច្ចកំពុងធ្វើការសន្និដ្ឋានជាលើកដំបូងថា គឺអាចកើតចេញពីការប៉ុនប៉ងចាប់រំលោភ កូនចុងខ្លួនឯង ដោយសារលើរសាកសពក្មេងស្រីជនរងគ្រោះមានសល់ ខោអាវក្នុងលើដងខ្លួន ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ។

បច្ចុប្បន្នសាកសពជនគ្រោះនិងជនសង្ស័យ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print