ការិយាល័យប្រឆាំងគ្រឿងញៀនចុះសហការជាមួយនគរបាលស្រុកព្រៃឈរឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនរួមនឹងវត្ថុតាងមួយចំនួននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ។
លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយបានការអនុញ្ញាតពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួន
ជនសង្ស័យដំបូងគេឈ្មោះ គង់ គីម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៥កញ្ចប់។
លោកឧត្តមសេនីយ៍ស្នងការបានឱ្យដឹងថា ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ភ្លាមនោះសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៀតគឺម្នាក់ឈ្មោះ ប្រាក់ សុភាព ហៅ វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិតាំងត្រពាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ ខៀវ រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ករណីនេះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់, ទូរស័ព្ទដៃចំនួន០៤គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១សម្រាប់ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាននគរបាលជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print