សម្តេចតេជោ ហ៊ុន សែន: ការសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវរង់ចាំ ពេលសាងសង់យឺតបន្តិច ព្រោះត្រូវ ស្វះស្វែងរកថវិកា

ចែករំលែក៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើក ការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ ខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវរង់ចាំ ពេលសាងសង់យឺតបន្តិច ព្រោះត្រូវ ស្វះស្វែងរកថវិកា។ តែទោះជាយ៉ាងណា យឺត ក៏នៅប្រសើរជាមិនបានសាងសង់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, សម្ដេចពិតជារីករាយចំពោះការ ជួបជុំរៀបចំប្រារព្ធពិធីសាងសង់ សមិទ្ធផលជាតិ ក្រោមម្លប់សុខ សន្តិភាព។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាង ខេត្តព្រះសីហនុ និងកោះកុង គឺត្រូវ ធ្វើដំណើរតាមកាណូតប្រកបដោយភាព គ្រោះថ្នាក់ ហើយក្នុងកំឡុងចុងឆ្នាំ១៩៨៥ ឬអាចក្នុងដើមឆ្នាំ១៩៨៦ សម្តេចធ្លាប់អញ្ជើញទៅខេត្តកោះកុង តាមស្រុកស្រែអំបិល ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ជួបលោក រ៉ុង ផ្លានកេសន បក់ដៃរកគ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខខេត្តកោះកុង នឹងមាន តំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយ មិនចាញ់ខេត្តព្រះសីហនុនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវមោទនភាពចំពោះ កិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុង ពីស្ថានភាពដ៏លំបាក។ សម្តេចតេជោ បានថ្លែងថា សុខសន្តិភាព គឺជាកត្តាដ៏ សំខាន់នាំឱ្យសម្ដេចបានកសាង និង អភិវឌ្ឍន៍ខេត្តនេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេចមានអនុស្សាវរីយ៍មួយជាមួយ ពលរដ្ឋខេត្តកោះកុង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៨ ដែលជាថ្ងៃដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ៤៨ ដោយ ប្រជាពលរដ្ឋរូបនោះ បានរត់មកឱប សម្ដេច ហើយស្រក់ទឹកភ្នែក ដោយសារតែនឹកឃើញភាពកម្សត់ពេល ខេត្តកោះកុងអត់មានផ្លូវកាលពី អតីតកាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹក ពីអតីតថា មានសមាជិកបក្សប្រជាជន កម្ពុជា ខ្លះបានណែនាំសម្ដេចឱ្យកាត់ផ្តាច់ ការធ្វើពាណិជ្ជកម្មរវាងខេត្តកោះកុង និង ប្រទេសថៃ។ សម្ដេចតេជោ បានបញ្ជាក់ ថា សម្តេចបានប្រឆាំងដាច់ខាតចំពោះ សំណើនេះ។ សម្តេចតេជោ បានចាត់ទុក នេះ គឺជានយោបាយប្រជាធិបតេយ្យមួយ នៅក្នុងបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ ជារបៀមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏ បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្ន កំពុងក្លាយជាប៉ូលទេសចរណ៍ដ៏សំខាន់ ផងនោះ។
សម្ដេចតេជោ ហ៊ុនសែន បានរំលឹកពីផ្លូវនៅក្នុងខេត្តព្រះសីហនុ ស្អាតជាងផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៤៨ ស្អាតជាងផ្លូវជាតិលេខ៤។ ប៉ុន្តែចំពោះផ្លូវជាតិលេខ ៤ សម្ដេចបានថ្លែងថា គឺជាជំនួយរបស់រដ្ឋអាមេរិក ដូច្នេះរង់ចាំអាមេរិក ប៉ុន្តែឮសូរថាបច្ចុប្បន្ននេះករណីចុះកិច្ចសន្យា គឺដេញថ្លៃបានបីកញ្ចប់ហើយ នៅសល់តែពីរកញ្ចប់ទេ ។ សម្ដេចបានលើកឡើងទៀតថា ការដេញថ្លៃម្ដងៗមានរយៈពេលយ៉ាងតិច ១ ឆ្នាំ ដូច្នេះផ្លូវជាតិលេខ ៤ នៅសល់តែពីរកញ្ចប់ទៀតទេយើងនឹងធ្វើការសាងសង់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ ជារបៀមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏ បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្ន កំពុងក្លាយជាប៉ូលទេសចរណ៍ដ៏សំខាន់ ផងនោះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print