បារាំងធ្វើជាប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុបជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច

ចែករំលែក៖

ប្រទេសបារាំងបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប(EU)នៅដើមឆ្នាំ២០២២នេះ។ នេះជាលើកទី១៣ហើយដែលបារាំងបានកាន់តំណែងនេះចាប់តាំងពីការបង្កើតសហភាពអឺរ៉ុបមក។ ក្នុងតំណែងជាប្រធាន បារាំងនឹងអនុវត្តគោលនយោបាយមួយចំនួនទៅតាមរដ្ឋធម្មនុញ្ញអឺរ៉ុប ក៏ដូចជាដោះស្រាយបញ្ហានយោបាយមួយចំនួននៅក្នុងប្រទេសជាសមា ជិក។ តាមគម្រោង មួយអាណត្តិប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុប មានរយៈពេល៦ខែ និងមានព្រឹត្តិការណ៍ជិត៤០០ បានឡើងគម្រោងរៀបចំឡើងនៅក្នុងប្រទេសបារាំង បែលហ្ស៊ិកនិងប្រទេសជាសមាជិក មុនពេលបារាំងប្រគល់តួនាទីជាប្រធានប្តូរវេនបន្តទៅឱ្យសាធារណរដ្ឋឆេកនៅពាក់កណ្តាលឆ្នាំ២០២២នេះ។ ក្នុងនាមជាប្រធាន បារាំងបានកំណត់គោលដៅអភិវឌ្ឍន៍ខ្លាំងក្លា និងជួយគ្នាទៅវិញទៅមក។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានផ្តល់អាទិភាពក្នុងអាណត្តិរបស់ខ្លួន គឺ អធិបតេយ្យភាព ការរីកចម្រើន បរិស្ថានវិទ្យា ការផ្លាស់ប្តូរឌីជីថល នីតិរដ្ឋ។ បារាំងជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅក្នុងតំបន់អឺរ៉ុប ហើយក៏ជាក្បាលម៉ាស៊ីនមួយក្នុងចំណោមពីររបស់អឺរ៉ុប ជាមួយប្រទេសអាល្លឺម៉ង់។ បារាំងមានកម្លាំងសេដ្ឋកិច្ច នយោបាយ មានអំណាចគ្រប់គ្រាន់ដើម្បីជំរុញគោលនយោបាយប្រកបដោយមហិច្ឆតារបស់ EU។ អាណត្តិប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុបរបស់ប្រធានាធិបតីបារាំង លោកម៉ាក្រុង ចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងរយៈពេលនេះ ក្នុងប្រទេសបារាំង មានការបោះឆ្នោតសំខាន់បំផុតចំនួនពីរ គឺបោះឆ្នោតប្រធានាធិបតីបារាំងនៅខែមេសាឆ្នាំ២០២២ និងបោះឆ្នោតតំណាងរាស្ត្រនៅខែមិថុនាឆ្នាំ២០២២៕ ដោយសាធី

...

រូបថត៖Le Monde.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print