ខេត្តកំពង់ចាម ៖ លោក ហេង វុទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានចូលរួមជាគណៈអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារគណបក្សមូលដ្ឋាន ឃុំអារក្សត្នោត ធ្វេីឡេីងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដេីម្បីត្រៀមបោះឆ្នោតប្រកួតប្រជែងជ្រើសរើសមេដឹកនាំឃុំ សង្កាត់ នាពេលខាងមុខ ។
កម្មវិធីនេះមានការអញ្ជេីញចូលរួមពី ៖សមាជិកអចិន្រ្តៃគណបក្សស្រុក លោកប្រធាន អនុប្រធានគណបក្សមូលដ្ឋាន ឃុំអារក្សត្នោត លោក-លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយភូមិទាំង០៥ និងសមាជិក សមាជិកាគណបក្សចំនួន ១៥០នាក់ ។
មានមតិលើកឡើងក្នុងពិធី លោក ហេង វុទ្ធី បាន កោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរួមសហការគ្នារបស់ក្រុមការងារថ្នាក់ដឹកនាំ គណបក្ស ឃុំ សាខាបក្សភូមិ ដែលបានខិតខំ បំពេញភារកិច្ច ក្នុងការបម្រើប្រជាជនបានល្អ ប្រសើរ និង បានរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបន្តគ្រប់គ្រងពង្រឹងសតិអារម្មណ៍សមាជិកគណបក្សចាស់ និង បន្កកសាងពង្រីកសមាជិកបក្សថ្មី ក្នុងស្រទាប់យុវវ័យ ពង្រឹងរបៀបរបបការងាររបស់គណបក្ស ពង្រឹងការសាមគ្គីភាព ឯកភាពគ្នា រឹងមាំ ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ – សង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះឲ្យទទួល បានការគាំទ្រពីមហាជន និង ទទួលបានជោគជ័យសម្រាប់ គណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះក្រុមការងារ និងសហការី បានចំណាយថវិការ ក្នុងពិធីសន្និបាតខាងលើ សរុបចំនួន១,៣៤០,០០០រៀល ៕
ដោយ៖ វណ្ណៈ