ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង​៤​និង៥៥នាទីរសៀល​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចក្នុងផ្ទះសំណាក់បឹងមាស ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ចំពោះ​ការឃាត់ខ្លួននេះ​ គឺយោង​តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក សំ
ប៊ុនពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ​។

ជនសង្ស័យឈ្មោះ Huang Hsiao Hsien ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ចិន មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខ ១.៧៩ ផ្លូវលេខ២០០៤ ច្រកឌួងងៀប២ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ចំណែក​សម្ភារចាប់យកមានរថយន្ត១គ្រឿងម៉ាកCorolla ពាក់ស្លាកលេខ ២U-០២១៥។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print