បេក្ខភាពប្រធានាធិបតីបារាំង៖ យើងត្រូវដកខ្លួនចេញពីណាតូ រុស្ស៊ីគឺជាដៃគូរបស់ប៉ារីស

ចែករំលែក៖

នៅថ្ងៃទី៣ ខែមករា បេក្ខភាពប្រធានាធិបតីបារាំង និងជាប្រមុខដឹកនាំគណបក្សប្រឆាំង លោក Jean-Luc Melenchon បានលើកឡើងថា លោកចង់ឱ្យបារាំងដកខ្លួនចេញពីអង្គការណាតូ ដើម្បីមិនជាប់ពាក់ព័ន្ធនឹងវិវាទជាមួយរុស្ស៊ីនិងចិន។ នៅលើបណ្តាញសង្គម Twitter បេក្ខភាពប្រធានាធិបតីបារាំង បានសរសេរថា «ខ្ញុំគាំទ្រការដកបារាំងចេញពីណាតូ ដើម្បីកាត់បន្ថយការប្រឈមមុខតានតឹង»។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន France Inter លោក Melenchon បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើយើងចាកចេញពីអង្គការណាតូ យើងនឹងមិនត្រូវធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ ដែលអាមេរិកបាននិងកំពុងរក្សាជាមួយរុស្ស៊ីនិងចិន។ លោក Jean-Luc Melenchon បានបញ្ជាក់ទៀតថា «រុស្ស៊ីជាដៃគូរបស់យើង យើងប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កើតឱ្យមានសត្រូវជាមួយរុស្ស៊ី។ ខ្ញុំប្រឆាំងនឹងសកម្មភាពមិនរក្សាការសន្យាជាមួយរុស្ស៊ី»។ មេដឹកនាំគណបក្ស France Unbowed បានលើកឡើងថា លោកនឹងស្វែងរកវិធីសាស្ត្រ “បន្ថយភាពតានតឹង” ក្រោយពេលសម្ពន្ធមិត្តយោធាដឹកនាំដោយអាមេរិក ពង្រីកបន្ថែមរាប់សិបប្រទេសទៀតនៅតំបន់អឺរ៉ុបខាងកើត ក៏ដូចជាដាក់ពង្រាយប្រព័ន្ធមីស៊ីល នៅប្រទេសប៉ូឡូញ គឺជាសកម្មភាពដែលរុស្ស៊ីចាត់ទុកថាជាសកម្មភាពបង្កអសន្តិសុខ ៕ ដោយសាធី

ប្រភពរូប៖ Metajaun News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print