ខេត្តស្វាយរៀង៖ បុរសជាមន្ត្រីកងរាជអាវុធហត្ថម្នាក់បានរងរបួសខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូហុងដាPCXត្រូវអ្នកបើកគោយន្តឆ្លងផ្លូវមិនគោរពសិទ្ធាអាទិភាព បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៤នាទីព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២ លើផ្លូវលេខ ២១៥ ស្ថិតក្នុងភូមិ ថ្នល់កែង សង្កាត់ ពោធិ៍តាហោ ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ ឃុត ភារៈ អាយុ ២៤ ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថ រស់នៅភូមិ ញរ ឃុំ ញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ចំណែកអ្នកបើកគោយន្តបង្កហេតុមានឈ្មោះ
គឹម ម៉ុល អាយុ ៣១ មុខរបរ បើកបរ រស់នៅភូមិ ចំបក់ពាម សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៏ ស ពាក់ស្លាកលេខ ស្វាយរៀង ១R ២៥៧២លើផ្លូវលេខ ២១៥ ដោយធ្វើដំណើរពីកើតទៅលិចខណ:នោះស្រាប់តែមានគោយន្ត មួយគ្រឿងពណ៏ ផ្ទៃមេឃ បើកឆ្លងផ្លូវពីជើងទៅត្បូង មិនគោរពសិទ្ធអទិភាព បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។
ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន