ខេត្តក្រចេះ :កាលពីថ្ងៃទី០២, ០១ ,២០២២ ចន្លោះម៉ោង២៣ បុរសពីនាក់បានបបួលគ្នាទៅឆក់ត្រី ភ្លាត់ស្នៀតឆក់ស្លាប់ទាំង២នាក់ យ៉ាងអណោចអធ័ម ជាឧប្បទ្ទវហេតុបណ្ណាលឲ្យឆ្លងចរន្តអគ្គីសនី(ដុំឆក់ត្រី) កេីតឡេីងនៅចំណុចបឹងរំលាច ស្ថិតក្នុងភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍រការកណ្តាលបានបញ្ចាក់ថា: បុរស០២នាក់(ប្រុស) ទាំង២នាក់បានស្លាប់បាត់បង់ជីវិតខាងលើនោះមានឈ្មោះ
១-ឈ្មោះ ម៉ឺន សារុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី២ សង្កាត់រកាណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ ២-ឈ្មោះ ស៊ឹម គង់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី២ សង្កាត់រកាណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រួសារ មានបុរស២នាកខាងលើបានស្លាប់ ក្រោយបាត់ខ្លួនរយះពេលពីយប់ទើបរកឃើញ នៅថ្ងៃទី០៤.០១.២០២២ វេលាម៉ោង០៨:០៥នាទី។ សមត្ថកិច្ចជំនាញក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកេីតហេតុខាងលើ ដើម្បីធ្វេីការពិនិត្យនិងធ្វើកោសលវិច្ច័យទៅលើសាកសព។ និងប្រមូលព័ត៌មានបន្ថែមជុំវិញកន្លែងកេីតហេតុបានបញ្ជាក់ថាៈ ឈ្មោះម៉ឺន សារុន និងឈ្មោះ ស៊ឹម គង់ បាននាំគ្នាយកឧបករណ៍ឆក់ត្រី(ដុំឆក់) ទៅឆក់ត្រីនៅកន្លែងកេីតហេតុខាងលេី មិនប្រយ័ត្នក៏បានឆ្លងចរន្តដុំឆក់ពីអាគុយឆក់បណ្តាលឲ្យស្លាប់ទាំងពីនាក់តែម្តង។
ដោយគ្មានអ្នកណាដឹងទម្រាំដឹងរយ:ពេលពីយប់ ទើបធ្វើឲ្យសាកសព មានសភាពហើមស្អុយសឹងតែពុំស្គាល់ទៅហើយ។ សមត្ថកិច្ចនិងមន្ត្រីជំនាញក្រោយពីបានធ្វើការពិនិត្យសពរួចរាល់ ក៏បានប្រគល់សាកសពទាំងពីនាក់ ជូនទៅឲ្យក្រុមគ្រួសារ ដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា។ ហើយក៏សូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជានេសាទទាំងអស់ គួរតែឈប់បានឈប់ទៅ នេះវាជាឧប្បករណ៍នេសាទខុសច្បាប់ ហើយវាក៏ជាឧប្បករណ៍គ្រោះថ្នាក់បំផុតផងដែរ។
ដោយ:មាស សុផាត