បុរសសង្ស័យប្រេីប្រាស់គ្រឿងញៀនហួសកម្រិត​ឡើងទៅលេីផ្ទះលោតសម្លាប់ខ្លួនតែមិនស្លាប់​ បណ្ដាលឲ្យរបួសបែកក្បាលធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាប្រេីប្រាស់សារធាតុញៀនហួសកម្រិត បានឡើងទៅលើផ្ទះជួលជាន់ទី៣​ដេីម្បីលោតសម្លាប់ខ្លួន​ធ្វេីឲ្យធ្លាក់ចុះមកក្រោមបោកនឹងផ្លូវថ្នល់រងរបួសបែកក្បាលធ្ងន់ធ្ងរ និងត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកទៅជួយសង្គ្រោះភ្លាមៗបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះជួលកម្ពស់៣ជាន់ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមការបញ្ជាក់ពីបងថ្លៃជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សា ម៉ន អាយុ ៣១ឆ្នាំ មុខរបករើសអេតចាយ ធ្លាប់ប្រើប្រាស់សារធាតុញៀន​ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពត ហើយមុនពេលកើតហេតុ ជនរងគ្រោះមានទាស់ពាក្យសំដីបន្តិចបន្តួចជាមួយបងប្អូនផងដែរ។

    យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើឡើងទៅលើផ្ទះជួលជាន់ទី៣​ និងកាន់បង្កាន់ដៃដែករួចលោតចុះមកក្រោម​ បណ្ដាលឲ្យរបួសបែកក្បាលហូរឈាមរងរបួសធ្ងន់ធ្ងរ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង ក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ព្រមទាំងទាក់ទងរថយន្តសាមុយមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្គ្រោះភ្លាមៗផងដែរ​ ។ 

    បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនតាមរថយន្តសាមុយឯកជនយកទៅសង្គ្រោះដោយមិនទាន់ដឹងថាស្លាប់​ ឬរស់យ៉ាងណានោះទេ៕ ដោយ៖ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print