រថយន្ត Prius ពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនហេីយជ្រុលទៅបុកចូលហាងលក់ស៊ុប​និងគ្រឿងក្លែម​បន្ថែមទៀត​ រងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តម៉ាកToyota Priusចំនួនពីរគ្រឿង​បានបុកគ្នានៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង​ ហេីយរេចង្កូតទៅបុកចូលហាងលក់ស៊ុប​ និងគ្រឿងក្លែម​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៣​ កែងផ្លូវលេខ២៨៨​ ក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគឺមានបុរសម្នាក់បេីករថយន្តម៉ាក​ Toyota Prius ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2BC-5912​ តាមបណ្ដោយផ្លូវលេខ១១៣​ពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ផ្លូវបំបែកជាបួនត្រង់ចំណុចកេីតហេតុ​ស្រាប់តែមានបុរសម្នាក់ទៀតបេីករថយន្តម៉ាក​ Toyota Prius ដូចគ្នា​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2BL-0301ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៨៨​ពីកេីតទៅលិចក្នុងល្បឿនលឿន​ហេីយមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្ត Toyota Prius មួយគ្រឿងទៀតចំពីចំហៀងក្បាលរថយន្តខាងស្ដាំពេញទំហឹង​បណ្ដាលឱ្យរងការខូចខាត​ ចំណែករថយន្តដែលបុកគេនោះនៅបន្តល្បឿនទៅបុកចូលហាងលក់ស៊ុបឆ្នាំងដីពិសេសនិងគ្រឿងក្លែមគ្រប់មុខ​ រងការខូចខាតយ៉ាងដំណំ​ផងដែរ​ ។ ដោយឡែកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមក​ដល់​ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង​ ដើម្បីមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ​៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print