ខេត្តកំពត៖ នៅរសៀលថ្ងៃទី០៤មករា ឆ្នាំ២០២២លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចតំណាងលោក អូន ខន អភិបាលស្រុកបានដឹកនាំក្រុមការងារស្រុកចុះហាមឃាត់ការចាក់ដីចូលប្រឡាយសាធារណ:។
លោក ឃឹម សាមី ប្រធានក្រុមការងារក៏បានណែនាំអោយម្ចាស់ដីដែលចាក់ត្រូវកាយអាចម៏ដីឡើងវិញដោយអាជ្ញាធរស្រុកទុករយៈពេល៣ថ្ងៃជាកំហិត។
ទីតាំងដែលបុគ្គលចាក់ដីចូលប្រឡាយសាធារណ:នោះស្ថិតនៅភូមិដំណាក់កន្ទួត.ឃុំដំណាក់កន្ទួតខាងត្បូង.ស្រុកកំពង់ត្រាច.ខេត្តកំពត។
លោកអភិបាលរងបានអោយដឹងថាបន្ទាប់មកលោកបានដឹកនាំក្រុមការងារស្រុកចុះឃាត់ការធ្វើរបងព័ទ្ធយកប្រឡាយទឹកសាធារណ:ស្ថិតនៅភូមិអូរស្លែង.ឃុំដំណាក់កន្ទួតខាងជើង.ស្រុកកំពង់ត្រាច.ខេត្តកំពត។
ក្នុងនោះដែលោកប្រធានក្រុមការងារក៏បានណែនាំអោយម្ចាស់រុះរើររបងចេញដូចគ្នាដែលមានទំហំប្រឡាយទឹក១០ម៉ែត្រហើយទុករយះពេល៣ថ្ងៃអោយរុះរើចេញដូចគ្នា៕
...
ដោយ៖ចន្ទ លីហ្សា