ខេត្តតាកែវ៖ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ,លោក អ៊ូច ភាអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃ ពុធ ០៣កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្ត ។
នាឱកាសនោះដែរក៏មានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង លោកនាយក នាយករងរដ្ឋបាលសាលា ខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយក នាយករង ទីចាត់ការផែនការវិនិយោគខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ។
សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
១-ការពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្តដែលបានចូលរួមប្រជុំ (លេខាធិការរាយការណ៍ពីកូរ៉ុមចូលរួម)
២- ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត មានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី៣១
៣- ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣០
៤- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ។
៥- ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។
៦-ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២២ ៕
ដោយ៖សហការី