យកកាំបិតកាប់សម្លាប់ប្រពន្ធ រួចយកមកទំលាក់ក្រោមដើមឈើ រត់ទៅដុតផ្ទះចោល ហើយមកចងកសម្លាប់ខ្លួនជាក្រោយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ចេះតែមានរឿងប្លែកៗអស់ពីអំពើឃាតកម្មមួយ កើតចេញជារឿងមួយគួរឲ្យខ្លាចរអារនាមួយរយៈចុងក្រោយនេះ ជាក់ស្តែងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ បុរសម្នាក់ បានយកកាំបិតកាប់សម្លាប់ប្រពន្ធដោយគ្មានញញើតដៃ ឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម រួចលើកសពប្រពន្ធមកដាក់ក្រោមដើមឈើ បន្តធ្វើសកម្មភាពទៅដុតផ្ទះកម្ទេចចោល ទើបមកចង.កសម្លាប់ខ្លួនជាក្រោយ។

ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅចំណុចបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បង្កឡើងដោយប្ដីឈ្មោះ ចេត ថាញ់ អាយុ៤២ឆ្នាំ មុខរបរជាជាងអារឈើ បានកាប់សម្លាប់ប្រពន្ធឈ្មោះរ៉ន សាញ់ អាយុ៣៥ឆ្នាំ ដោយគ្រាន់តែឈ្លោះប៉ះពាល់ពាក្យសម្ដីគ្នាបន្ដិចបន្តួច ពេលផឹកស៊ីស្រវឹងរៀងៗខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមការអះអាងពីអ្នកជិតខាងមុនពេលកើតហេតុ ២នាក់ប្ដីប្រពន្ធបានផឹកស្រាស្រវឹងដូចគ្នា ក្រោយមកក៏បានទាស់ពាក្យសម្ដីទើបប្ដីយកកាំបិតកាប់សម្លាប់ប្រពន្ធរួចក៏អូសនិងលើកសាកសពយកទៅដាក់នៅក្រោមដើមឈើ ហើយរូបគេបន្តទៅធ្វើសកម្មភាពដុតផ្ទះឲ្យឆេះសន្ធោសន្ធៅ ក៏ត្រលប់មកចង.កនិងដើមឈើស្លាប់ទៅជាមួយប្រពន្ធ៕

20160418012054

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print