ភ្នំពេញ : នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន បាឋកថាអាស៊ានលើកទី២៣ ស្ដីពី ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។
សូមបញ្ជាក់ថា, នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់វិទ្យាស្ថាន ISEAS – Yusof Ishak លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន អញ្ជើញផ្តល់ «បាឋកថាអាស៊ានលើកទី២៣៖ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ – តាមប្រព័ន្ធវីដេអូ លោក ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរដល់វិទ្យាស្ថាន ISEAS – Yusof shak ចំពោះទម្លាប់នៃការអនុវត្តរបស់ខ្លួនក្នុងការរៀបចំបាឋកថាជាបន្តបន្ទាប់ ដើម្បីលើក កម្ពស់ការយល់ដឹងជាសាធារណៈអំពីអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងនានាឆ្ពោះទៅការកសាង សហគមន៍អាស៊ាន ដែលផ្តោតទៅលើប្រជាជន និងយកប្រជាជនជាស្នូល។
លោក ឧបនាយករដ្ឋមន្រ្តី បានពន្យល់យ៉ាងលម្អិតអំពីចង្កោមចំនួនបួន នៃបញ្ហាប្រឈមជាយុទ្ធសាស្ត រួមមាន ការស្ដារឡើងវិញក្រោយពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ បញ្ហាប្រឈមផ្នែកសន្តិសុខទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និង បញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័នរបស់អាស៊ាន ដែលបញ្ហាប្រឈមទាំងនេះ នាំឱ្យកម្ពុជា ជ្រើសរើស ការដឹកនាំដំណើរការអាស៊ាននៅឆ្នាំ ២០២២ របស់ខ្លួន ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា ។ លោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារសំខាន់នៃស្មារតីរបស់ អាស៊ាន ក្នុងនាមជាគ្រួសាររួបរួមគ្នាមួយដែលមានសមាជិកចំនួន១០ប្រទេស ក្នុងការជម្នះបញ្ជ ប្រឈមរួម និងស្មារតីដ៏រឹងមាំនៃ «ទាំងអស់រួមគ្នា» ដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវ សន្តិភាព ស្ថិរភាព និងបន្តជំរុញបន្ថែមទៀតនូវការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុង និងក តំបន់។ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាព សមិទ្ធផល និងទស្សនវិស័យសំខាន់ៗ នានារបស់កម្ពុជា នៅក្នុងសហគមន៍អាស៊ានទាំងបី រួមមានសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ក្នុងតំបន់។ (សូមជូនភ្ជាប់មកជាមួយនូវអត្ថបទទាំងស្រុងនៃបទអន្តរាគមន៍។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានទទួលឆ្លើយសំណួរពីអ្នកចូលរួម អំពីបញ្ហាតំបន់និងអន្តរជាតិ ពាក់ព័ន្ធ នឹងផលប្រយោជន៍ និងកង្វល់របស់អាស៊ាន ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២៕