កម្ពុជាជាប្រធាន កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន តាមប្រព័ន្ធវីដេអូ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះនៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជានៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងធ្វើជាប្រធាន នៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន តាមប្រព័ន្ធវីដេអូ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើ បាឋកថាអាស៊ានលើកទី២៣ ស្ដីពីព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ដោយផ្តោតលើកការពន្យល់យ៉ាងលម្អិតអំពីចង្កោមចំនួនបួន នៃបញ្ហាប្រឈមជាយុទ្ធសាស្ត រួមមាន ការស្ដារឡើងវិញក្រោយពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ បញ្ហាប្រឈមផ្នែកសន្តិសុខទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និង បញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័នរបស់អាស៊ាន ដែលបញ្ហាប្រឈមទាំងនេះ នាំឱ្យកម្ពុជា ជ្រើសរើស ការដឹកនាំដំណើរការអាស៊ាននៅឆ្នាំ ២០២២ របស់ខ្លួន ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា ។ លោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារសំខាន់នៃស្មារតីរបស់ អាស៊ាន ក្នុងនាមជាគ្រួសាររួបរួមគ្នាមួយដែលមានសមាជិកចំនួន១០ប្រទេស ក្នុងការជម្នះបញ្ជ ប្រឈមរួម និងស្មារតីដ៏រឹងមាំនៃ «ទាំងអស់រួមគ្នា» ដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវ សន្តិភាព ស្ថិរភាព និងបន្តជំរុញបន្ថែមទៀតនូវការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុង និងក តំបន់។ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាព សមិទ្ធផល និងទស្សនវិស័យសំខាន់ៗ នានារបស់កម្ពុជា នៅក្នុងសហគមន៍អាស៊ានទាំងបី រួមមានសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ក្នុងតំបន់។ (សូមជូនភ្ជាប់មកជាមួយនូវអត្ថបទទាំងស្រុងនៃបទអន្តរាគមន៍)៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print