តោខៀវ Chelsea យកឈ្នះ Spurs ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ជើងទី១

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានគ្រប់គ្រងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ដោយបានយកឈ្នះក្រុម Tottenham Hotspur នាកីឡដ្ឋានទីក្រុងឡុងក្នុងលទ្ធផល ២-០ ក្នុងជើងទី១ ដោយសារការស៊ុតបញ្ចូលទីដំបូងដោយកីឡាករ Kai Havertz និងការស៊ុតបញ្ចូលទីខ្លួនឯងដោយខ្សែការពារក្រុម Spurs កីឡាករ Ben Davies ។

ក្រុមម្ចាស់ផ្ទះតោខៀវបានសម្រុកច្រើនដើម្បីផ្គាប់ចិត្តអ្នកទស្សនារបស់ពួកគេចាប់តាំងពីការប្រកួតក្នុងតង់ទី១ ហើយការប្រកួតចាប់ផ្តើមលេងបានតែ៥នាទី ខ្សែប្រយុទ្ធ Havertz របស់ក្រុម Chelsea បានបំបែករនាំងការការពាររបស់ក្រុម Spurs ស៊ុតបញ្ចូលទីបានសម្រេចនាំមុខ១គ្រាប់។

កន្លះម៉ោងក្រោយមកក្រុមម្ចាស់ផ្ទះ Chelsea មានប្រៀបបានព្យាយាមស៊ុតបញ្ចូលទីគ្រាប់ទី២របស់ពួកគេ បើទោះបីជាមានសំណាងបន្តិចក៏ដោយ។ ប៉ុន្តែត្រូវបានខ្សែការពារ និងអ្នកចាំទីជួយសង្គ្រោះបានជារឿយៗ រហូតដល់នាទីទី៣៤នៅពេលដែលកីឡាករ Japhet Tanganga បានតែតបាល់ហ្វ្រីឃីកសំដៅទៅសំណាញ់ទីរបស់ក្រុម Spurs បាល់ក៏ត្រូវស្មារបស់កីឡាករ Davies ភ្លាត់ស្នៀតចូលទីខ្លួនឯង១គ្រាប់ទៀតតែម្តង។

ជ័យជម្នះនេះបានធ្វើឱ្យមានក្តីសង្ឃឹមរបស់ក្រុម Spurs ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Chelsea លោក Antonio Conte ក្នុងការឈ្នះពានរង្វាន់ជាលើកដំបូងចាប់តាំងពីលើកពាន League Cup ក្នុងឆ្នាំ២០០៨ អាចនឹងបាត់បង់ ដោយសារការប្រកួតជើងទី២ត្រូវយកឈ្នះយ៉ាងហោចណាស់៣គ្រាប់។

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានស្ដារកំណត់ត្រានៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធRomelu Lukaku សម្រាប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ កាលពីថ្ងៃអាទិត្យជាមួយក្រុម Liverpool ដែលជាការដាក់ទណ្ឌកម្មសម្រាប់កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ដោយបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គាត់មិនសប្បាយចិត្តនឹងតួនាទីរបស់គាត់នៅកីឡដ្ឋាន Stamford Bridge ឡើយ។

លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea មានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ដោយក្រុមទាំង២ (Chelsea និង Spurs) ត្រូវប៉ះគ្នាម្តងទៀតក្នុងជើងទី២ ដែលធ្វើឡើងក្នុងទឹកដីក្រុម Spurs វិញម្តង ដើម្បីស្វែងរកក្រុមដែលឈ្នះ និងមានគ្រាប់បាល់ចំណេញច្រើនជាងគេឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួត១គូទៀតគឺការប្រកួតរវាងក្រុមហង្សក្រហម Liverpool នឹងក្រុមកាំភ្លើងធំ Arsenal ដែលនឹងប៉ះគ្នាសម្រាប់ជើងទី១នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ត្រូវពន្យារពេលដោយសារករណីឆ្លង COVID-19 នៅក្នុងក្លិបហង្សក្រហម។ ក្រុមហង្សក្រហមបានបិទមជ្ឈមណ្ឌលហ្វឹកហាត់ក្រុមដំបូងរបស់ពួកគេជាបណ្តោះអាសន្នកាលពីថ្ងៃពុធ បន្ទាប់ពីជំនួយការអ្នកចាត់ការទូទៅលោក Pep Lijnders បានក្លាយជាមនុស្សចុងក្រោយគេដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកព្រោះតែឆ្លង COVID-19 ៕ (រូបភាព ៖ CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print