​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឃាត់​ជនសង្ស័យ​ម្នាក់​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ត្រូវ​បាន​នគរបាល​ល្បាត​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​ កាលពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​បុរី​ញូ​វ​ថោ​ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ទ្រី​ សុខ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ ដែល​ចូលរួម​ធ្វើ​សកម្មភាព​បាន​គេចខ្លួន​បាត់​ ។​

​នគរបាល​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ កម្លាំង​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​ជូន​ប្រជាពលរដ្ឋ​ ខណៈ​កំពុង​ល្បាត​ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​កំពុង​ធ្វើ​សកម្មភាព​ឡើង​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​ភ្លាម​នោះ​កម្លាំង​ ក៏​បាន​ឃាត់ខ្លួន​បាន​ម្នាក់​ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ ។​

​នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​មក​ហើយ​រហូត​មក​ដល់​យប់​កើតហេតុ​ ទើប​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​សាកសួរ​នៅ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ចោម​ចៅ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាក់​ការ​តាម​ផ្លូវច្បាប់​។​ ចំណែក​ម្នាក់​ទៀត​កំពុង​ស្រាវជ្រាវ​តាម​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

image5

ដោយ៖ សុខា​សែន​ជ័យ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print