កោះបាលី ឥណ្ឌូនេស៊ី នឹងមានអាកាសយានដ្ឋាននៅលើសមុទ្រនាឆ្នាំ២០២៤

ចែករំលែក៖

អាកាសយានដ្ឋានថ្មីនៅតំបន់សមុទ្រភាគខាងជើងកោះបាលី «កោះឋានសួគ៌ទេសចរណ៍»នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងស្ថាបនារួចរាល់នៅក្នុងឆ្នាំ២០២៤ ។ ក្រោយពេលរួចរាល់នឹងក្លាយជាអាកាសយានដ្ឋាននៅលើដែនសមុទ្រដំបូងបង្អស់នៅក្នុងប្រទេសពាន់កោះនេះ។ ការសាងសង់នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ ក្រោយពេលក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិនៅភាគខាងជើងកោះបាលីបានព្រមព្រៀងជាមួយក្រុមហ៊ុន CCFG ដែលជាក្រុមហ៊ុនសាងសង់របស់ចិន នៅចុងឆ្នាំ២០២១។ អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ លោក Erwanto Sad បានលើកឡើងថា ការបន្តកិច្ចព្រមព្រៀងនៅចុងឆ្នាំ២០២១គឺជាការពង្រឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែសីហាឆ្នាំ២០២០ ។ ទីតាំងដែលបានជ្រើសរើសគឺជាតំបន់ឆ្នេរសមុទ្រ Kuaddan មានផ្ទៃ១០៦០ ហិកតា មានផ្លូវហោះហើរប្រវែង៤១០០ម៉ែត្រ អាចចុះចតយន្តហោះ Airbus 380បាន ។ គម្រោងសាងសង់នឹងត្រូវចំណាយប្រាក់ប្រមាណ ២ពាន់លានដុល្លារ។ អាកាសយានដ្ឋាននេះនឹងជួយបង្កើនវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននៅលើកោះបាលី ៕ ដោយសាធី

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print