ក្រុមសន្តិសុខរហូតដល់ទៅជាង ៧៦០នាក់ស្លាប់និងរបួសនៅក្នុងអំពើហិង្សាដោយបាតុកម្មនៅប្រទេសកាហ្សាស្ថាន

ចែករំលែក៖

មកទល់ពេលនេះមានកម្លាំងប៉ូលិសដល់ទៅ១៨នាក់ស្លាប់ និង ជាង៧៥០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាដោយហិង្សាពាក់ព័ន្ធការធ្វើបាតុកម្មនៅក្នុងប្រទេសកាហ្សាស្ថាន។ តួលេខខាងលើត្រូវបានក្រសួងមហាផ្ទៃ កាហ្សាស្ថាន ប្រកាសនាយប់ថ្ងៃទី៦ខែមករា ប៉ុន្តែមិនបានប្រកាសពីចំនួនបាតុករស្លាប់និងរបួសនោះឡើយ។ កម្លាំងសន្តិសុខកាហ្សាស្ថាន នៅតែបន្តស្វែងរកចាប់ខ្លួនក្រុមបាតុករបង្កហិង្សា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាប្រើប្រាស់អាវុធដើម្បីប្រឆាំងកម្លាំងប៉ូលិស ទាហានដែលបានបំពេញភារកិច្ច ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកាហ្សាស្ថានបានឱ្យដឹងថា ក្រុមបាតុករដល់ទៅជិត១០០០នាក់បានស្លាប់និងរងរបួស។ អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់ភាគីទាំងសងខាង រក្សាការអត់ធ្មត់ និងស្វែងរកសន្តិភាព ។ ក្នុងពេលនេះដែររុស្សុីបានបញ្ជូនកម្លាំងទាហាន និងប្រទេសបេឡារូសបានចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសកាហ្សាស្ថាន ដោយមានទាហានចំនួន ២៥០០នាក់នឹងទៅដល់ប្រទេសកាហ្សាស្ថាននៅយប់ថ្ងៃទី៧ខែមករា ។ គោលដៅនៃការបញ្ជូនកម្លាំងទាហានទៅកាន់ប្រទេសកាហ្សា ស្ថានគឺដើម្បីរក្សាសន្តិសុខសណ្តាប់ ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជួយការពារទីតាំងយុទ្ធសាស្ត្រ របស់រដ្ឋាភិបាល ៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print