ហ្វីលីពីន៖ អ្នកមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវជាប់ទោស

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមាន យ៉ាងតឹងតែងចំពោះអ្នកមិនព្រមទៅចាក់វ៉ាក់សាំង ហើយបំពានច្បាប់ហាមចេញពីផ្ទះនោះនឹងត្រូវជាប់ទោស។ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងប្រទេសហ្វីលីពីនមិនធ្លាប់មានក្នុងរយៈពេល ៣ខែចុងក្រោយនេះមក ប្រធានាធិបតី Duterte បានចាត់វិធានការយ៉ាងតឹងតែងបំផុតចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំង អាចនឹងត្រូវជាប់គុកបើបំពានច្បាប់ទប់ស្កាត់កូវីដ-១៩ ។ នៅក្នុងសេចក្តីប្រកាសតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតី Duterte បានប្រកាសថា លោកគឺជាអ្នកទទួលខុសត្រូវចំពោះសុវត្ថិភាព សេចក្តីសុខរបស់ពលរដ្ឋហ្វីលីពីនគ្រប់រូប។ អ្នកមិនចាក់វ៉ាក់សាំង អាចនឹងបំផ្លាញសេក្តីសុខរបស់អ្នកដទៃ។ ការលើកឡើងខាងលើរបស់ប្រធានាធិបតីហ្វីលីពីនក្នុងពេលដែលប្រទេសនេះមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែវីរុសបំប្លែងថ្មីអូមីក្រុង ។ មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ពេញដោយអ្នកជំងឺកូវីដ ហើយបើបន្តកើនឡើងខ្ពស់នឹងមិនមានកន្លែងព្យាបាលឡើយ។ កាលពីថ្ងៃទី៦ខែមករា ហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ដល់ទៅ១៧.២២០នាក់ ក្នុងនោះមានករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងជាច្រើនផងដែរ៕ ដោយ៖សាធី

...

រូបថត៖Getty images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print