Bayern Munich ស្នើ​ឱ្យ​ការ​ប្រកួតជាមួយក្រុម Moncheng ត្រូវ​ផ្អាក​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩

ចែករំលែក៖

ក្លិប Bayern Munich បានស្នើសុំឱ្យការប្រកួតក្របខ័ណ្ឌ Bundesligaរបស់ពួកគេជាមួយក្រុម Borussia Monchengladbach នៅថ្ងៃសុក្រនេះត្រូវពន្យារពេលដោយសារកើតមានករណីឆ្លង COVID-19 នៅក្នុងក្រុម។

ក្រុម Bayern Munich មានកីឡាករក្រុមដំបូងចំនួន៨នាក់បានធ្វើតេស្តវិជ្ជមាន បន្ថែមពីលើកីឡាករផ្សេងទៀតដែលរងរបួស ឬនៅចូលរួមជាមួយក្រុមជម្រើសជាតិក្នុងពានរង្វាន់ Africa Cup of Nations។ ច្បាប់ Bundesliga អនុញ្ញាតឱ្យមានការស្នើសុំពន្យារពេលប្រសិនបើក្រុមណាមួយមានអ្នកលេងតិចជាង១៦នាក់ រួមទាំងអ្នកចាំទីយ៉ាងហោចណាស់ម្នាក់។ ក្រុម Bayern មិន​ទាន់​បញ្ជាក់​ជា​ផ្លូវ​ការ​ថា ​ពួក​គេ​បាន​ធ្វើ​សំណើ​បែប​នេះ​ទេ ហើយ​ប្រធាន​ផ្នែក​កីឡាក្រុម Moncheng លោក Max Eberl ជឿ​ជាក់​ថា ​ការ​ប្រកួត​នឹង​ទៅ​មុខ។ លោក Eberl បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃពុធថា “Bayern Munich ចង់ពន្យារពេលការប្រកួត ប៉ុន្តែនោះជាបញ្ហាសម្រាប់ Bundesliga ក្នុងការសម្រេចចិត្ត។ យើងកំពុងរៀបចំខ្លួនយើងជាធម្មតា យ៉ាងណាក៏ដោយទាំង Bayern Munich និងខ្លួនយើង មានកីឡាករមួយចំនួនបាត់បង់ហើយយើង​ជឿ​ថា​ការ​ប្រកួត​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​សុក្រ”។

ករណីវិជ្ជមាន COVID-19 ទៅលើកីឡាករក្រុម Bayern មានដូចជា កីឡាករ Manuel Neuer, Lucas Hernandez, Dayot Upamecano, Tanguy Nianzou, Omar Richards, Corentin Tolisso, Kingsley Coman និង Leroy Sane។

ទន្ទឹមនឹងនេះដែរកីឡាករ Eric-Maxim Choupo Moting និង BounaSarr នៅជាមួយក្រុមជម្រើសជាតិរបស់ពួកគេមុនការប្រកួត African Cup of Nations ខណៈដែល Josip Stasinic និង Leon Goretzka មានបញ្ហារបួស។ រីឯកីឡាករ Nilkas Sule ក៏អវត្តមានពីការហ្វឹកហាត់ផងដែរកាលពីថ្ងៃពុធ ប៉ុន្តែមិនមានហេតុផលណាមួយត្រូវបានបញ្ជាក់នៅក្នុងការបង្ហាញខ្លួនរបស់គាត់នោះទេ។

សូមបញ្ជាក់ថា ក្រុមខ្លាំង​ Bayern Munich មាន៩ពិន្ទុនាំមុខក្រុមBorussia Dortmund នៅលើកំពូលនៃក្របខ័ណ្ឌកំពូលអាល្លឺម៉ង់Bundesliga ប៉ុន្តែត្រូវបានចាញ់ក្រុម Moncheng ក្នុងបានរង្វាន់អាល្លឺម៉ង់DFB-Pokal ក្នុងលទ្ធផល ៥-០ កាលពីខែតុលា។ ចំណែកក្រុមMoncheng កំពុងឈរលេខរៀងទី១៤ មាន១៩ពិន្ទុ ក្នុង១៧ប្រកួតដែលក្រុមនេះលើសតែ២ពិន្ទុប៉ុណ្ណោះពីក្រុមដែលត្រូវកាត់ចោល ៕ដោយ៖ភារៈ

...


រូបភាព ៖ MARCA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print