លោកតាអាយុ៨៥ឆ្នាំចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ទៅ១២ដូសហើយនៅតែបន្តចង់ចាក់បន្ថែមទៀត ដើម្បីសុខភាព

ចែករំលែក៖

លោកតាអាយុ៨៥ឆ្នាំម្នាក់រស់នៅក្នុងប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រហូតដល់ទៅ១២ដូសហើយនៅតែបន្តចង់ចាក់បន្ថែមទៀត ដោយសារតែលោកមានអារម្មណ៍ថា សុខភាពរបស់លោកមានសភាពល្អជាងមុន។ លោកតាបន្តលើកឡើងថា រាល់ការចាក់មួយដូសៗធ្វើឲ្យជំងឹឈឺខ្នង ក៏ដូចជាជំងឺផ្សេងៗកាន់តែប្រសើរឡើង លែងឈឺដូចមុនទៀតហើយ។ លោក Brahmdeo Mandal អតីតអ្នកនាំសំបុត្រ បានចូលនិវត្តន៍រស់នៅក្នុងរដ្ឋ Bihar បានឱ្យដឹងថា លោកបានចាក់វ៉ាក់សាំង៩ដូសរួចហើយ និងបន្តប្រើប្រាស់លេខទូរស័ព្ទរបស់ភរិយាដើម្បីបន្តចាក់បន្ថែមទៀត ។ សារព័ត៌មាន New York Times បានផ្សាយថា លោក Brahmdeo Mandal អាយុ៨៥ឆ្នាំទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកដំបូងនៅខែកុម្ភៈឆ្នាំ២០២១។ លោកតា Brahmdeo Mandal បានលើកឡើងថា «ខ្ញុំមានអារម្មណ៍ថា រាល់ការចាក់វ៉ាក់សាំងដូសនីមួយៗ បានជួយដល់សុខភាពរបស់ខ្ញុំកាន់តែប្រសើរ ជំងឺឈឺខ្នងរបស់ខ្ញុំបានធូរជាច្រើន និងជំងឺផ្សេងៗទៀតក៏បានធូរស្រាលដែរ។ មិនតែប៉ុណ្ណោះជួយឱ្យខ្ញុំពិសាអាហារបានឆ្ងាញ់ជាងមុន។ លោកតា Brahmdeo Mandal បានលើកឡើងថា «ខ្ញុំតែងតែទៅរកកន្លែងចាក់វ៉ាក់សាំងផ្សេងៗគ្នាដោយនៅទីនោះមិនមានអ្នកណាដឹងឡើយ»។ លោកបន្តទៀតថា នឹងព្យាយាមស្វែងរកកន្លែងចាក់វ៉ាក់សាំងបន្ថែមទៀតដើម្បីសុខភាព។ លោកតាបានប្រាប់ឱ្យដឹងថា នៅថ្ងៃមួយលោកតាបានចាក់វ៉ាក់សាំងដល់ទៅពីរដូស ដោយមានគម្លាតពីគ្នាតែ៣០នាទីប៉ុណ្ណោះ៕ដោយសាធី

...

រូបថត៖NY Times.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print