អាឡឺម៉ង់៖ ការចាក់វ៉ាក់សាំងជាកាតព្វកិច្ចគឺជាដំណោះស្រាយដើម្បីគេចផុតពីជំងឺរាតត្បាត កូវីដ១៩

ចែករំលែក៖

រដ្ឋមន្ត្រីសុខាភិបាលអាឡឺម៉ង់លោក Karl Lauterbach កាលពីថ្ងៃទី ៨ ខែមករា បាននិយាយថា វាពិតជា “ឆោតល្ងង់” ដែលគិតថាវីរុសបំប្លែងថ្មី Omicron នឹងក្លាយជាការបញ្ចប់នៃជំងឺរាតត្បាតមួយនេះ។ លោកបានព្រមានថា វីរុសបំប្លែងថ្មីអាចនឹងបន្តកើតឡើង ។ លោកបញ្ជាក់ទៀតថា មានតែការចាក់វ៉ាក់សាំង ជាវិធីសាស្ត្រតែមួយគត់ដើម្បីរួចផុតពីជំងឺរាតត្បាត។
លោក Karl Lauterbach បញ្ជាក់ទៀតថា «យើងត្រូវតែចាក់វ៉ាក់សាំងដោយបង្ខំ(កាតព្វកិច្ច) បើមិនដូច្នោះទេវីរុស បំប្លែងថ្មីអូមីក្រុង នៅតែវាយប្រហារយើងពីក្រោយដដែល ហើយមនុស្សគ្រប់គ្នានិងត្រូវឆ្លងវីរុសនេះ ក្នុងពេលណាមួយជាមិនខាន។
មកទល់ពេលនេះ វីរុសអូមីក្រុង ត្រូវបានគេវាយតម្លៃថា ស្រាលជាង វីរុសដែលតា ប៉ុន្តែវាប៉ះពាល់ក្នុងរយៈពេល វេង ប្រសិនបើយើងមិនអាចគ្រប់គ្រងវានោះ។ លោក Karl Lauterbach បញ្ជាក់ថា រដ្ឋាភិបាលថ្មីបានបញ្ជារទិញវ៉ាក់សាំង២៥លានដូស បន្ថែមទៀតរបស់ក្រុមហ៊ុន Moderna ដើម្បីធានាការចាក់វ៉ាក់សាំងដូសជំរុញ ដល់ពលរដ្ឋគ្រប់រូបនៅក្នុងឆ្នាំ២០២២នេះ។
តាមរបាយការណ៍ស្តីពីការឆ្លងកូវីដ ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងមកអាល្លឺម៉ង់មានករណីឆ្លងកូវីដ ១៩ ជាង ៥៥ពាន់នាក់ និងស្លាប់២៦៨នាក ៕ដោយ៖សាធី

...

រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print