ភ្នំពេញ : លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ៖ «អូមីក្រុង» ត្រូវបានរកឃើញក្នុងសហគមន៍ហើយ សូមឲ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់ កុំភ្លេចខ្លួនឲ្យសោះ ត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា !
រហូតដល់ ថ្ងៃទី ៩ ធ្នូ ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣០នាក់ (ឆ្លងសហគមន៌: ១ នាំចូល: ២៩នាក់) និងមានជាសះស្បេីយ ១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៦២១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១១៧០១៤ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2774701 ស្មេីនឹង 164183 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានាការ ៣ការពារ និង៣កុំ រួមផ្សំជាមួយការអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ព្រោះពេលនេះវីរុសបំប្លែងថ្មី «អូមីក្រុង» ត្រូវបានរកឃើញឆ្លងក្នុងសហគមន៍ហើយ។
ករណីឆ្លងវីរុសបំប្លែងថ្មី «អូមេក្រុង» ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ វ័យ២៣ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក។
តាមរយៈសារសំឡេងនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវយ៉ាងដូច្នេះថា «អ្វីដែលសំខាន់វីរុសអូមីក្រុង ត្រូវបានរកឃើញនៅក្នុងសហគមន៍ហើយ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំភ្លេចខ្លួនឲ្យសោះ សូមអនុវត្តន៍វិធានការ ៣ការពារ ៣កុំ រួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗ នៅពេលដល់វេនរបស់ខ្លួន»។
សូមបញ្ជាក់ថា , កម្ពុជាមាន កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០១,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,២៦% ។
បើតាមការបញ្ជាក់របស់លោកស្រីរដ្ឋលេខាធិការ រហូតមកដល់ពេលនេះ មនុស្ស៦នាក់ហើយ ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុរសវ័យ២៣ឆ្នាំ ក្នុងនោះបងប្អូនជីដូនមួយ ដែលទើបមកពីអូស្ត្រាលី, ក្រុមគ្រួសារ ៣នាក់នៅស្រុកតានី ខេត្តកំពត និង២នាក់ នៅរាជធានីភ្នំពេញ កំពុងស្ថិតដំណាក់កាលវិភាគតាមដាន រង់ចាំលទ្ធផលពិសោធន៍។
ចំពោះផែនការនៃការពារការរីករាលដាលវីរុសបំប្លែងថ្មី អូមីក្រុងនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទាំងមិនទាន់បានចាក់លើកទី១ លើកទី២ និងដូសជំរុញ ឬដូសទី៣ ក្តី ខណៈរាជរដ្ឋាភិបាលបានប្រកាស ពីយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដល់ក្រុមគោលដៅ នៅរាជធានីភ្នំពេញ គឺចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២តទៅ នៅតាមមន្ទីរពេទ្យជាតិ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះបានចេញមកបំភ្លឺបន្ថែម ជុំវិញករណីរកឃើញវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍លើកដំបូង លើបុរសវ័យ២៣ឆ្នាំ ដែលរស់នៅរាជធានីភ្នំពេញ។
លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា បុរសវិជ្ជមានកូវីដ១៩រូបនេះ មិនដែលមានប្រវត្តិធ្វើដំណើរមកពីបរទេសនោះឡើយ តែគាត់មានបងប្អូនជីដូនម្នាក់ ដែលមកពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា រហូតមកដល់ពេលនេះ បងប្អូនជីដូនមួយរបស់បុរសវ័យ២៣ឆ្នាំ ដែលទើបមកពីអូស្ត្រាលីនេះ កំពុងស្ថិតក្នុងការតាមដានធ្វើការវិភាគ និងកំពុងរង់ចាំលទ្ធនៅឡើយ។ ជាមួយនេះ ក្រុមការងារស្រាវជ្រាវរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ជាមួយបុរសវ័យ២៣ឆ្នាំរូបនោះ ចំនួន៥នាក់ទៀត ក្នុងនោះ ៣នាក់នៅស្រុកតានី ខេត្តកំពត និង២នាក់ នៅរាជធានីភ្នំពេញ ដែលកំពុងស្ថិតដំណាក់កាលវិភាគតាមដាន រង់ចាំលទ្ធផល៕
ដោយ : សិលា